ទួរគីបន្ទោសក្រុមស៊ីរីឃឺដចំពោះការបំផ្ទុះគ្រាប់បែកនៅអង់ការ៉ា (Ankara) និងច្រានចោលការប្រកាសទទួលខុសត្រូវរបស់ក្រុម ISIS

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦

លោកនាយករដ្ឋមន្ត្រីប្រទេសទួរគី Ahmet Davutoglu បានចោទប្រកាន់កងកម្លាំងដែលមានទំនាក់ទំនងជាមួយកងជីវពលស៊ីរីឃឺដ YPG ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងអង់ការ៉ា (Ankara) កាលពីថ្ងៃពុធ តែក្រុមស៊ីរីឃឺដបដិសេធការចោទប្រកាន់ទាំងស្រុងហើយនិយាយថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS គឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ នៅក្នុងសុន្ទរកថាដែលផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ លោកនាយករដ្ឋមន្រ្តី Davutoglu បាននិយាយថាទួរគីរកឃើញជនល្មើសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងក្រុងអង់ការ៉ា (Ankara) គឺមានឈ្មោះ Salih Necer កើតនៅភាគខាងជើងខេត្ត Amuda ប្រទេសស៊ីរីក្នុងឆ្នាំ ១៩៩២។ លោកបន្ថែមថាជនសង្ស័យមានទំនាក់ទំនងនឹងក្រុមកងជីវពលស៊ីរីឃឺដ YPG។ លោក Davutoglu បន្ថែមទៀតថាជនសង្ស័យនេះបានទទួលជំនួយពីគណបក្សពលករឃឺដ (PKK)។ លោក Davutoglu និយាយថាការវាយប្រហារនេះបង្ហាញថាក្រុមស៊ីរីឃឺដ YPG គឺជាអង្គការភេរវកម្មមួយ ហើយប្រទេសទួរគីរំពឹងកិច្ចសហប្រតិបត្តិការពីសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីប្រឆាំងនឹងក្រុមនេះ។ លោកបន្ថែមថាមនុស្សចំនួន ៩នាក់ត្រូវបានឃុំខ្លួនបន្ទាប់ពីមានការវាយប្រហារនេះ។

Turkey 19-02-16