ជនបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់សម្លាប់មនុស្សចំនួន ២០នាក់នៅទីផ្សារក្នុងប្រទេសកាមេរូន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៦

យោងតាមសារព័ត៌មាន AP បានរាយការណ៍ថាជនបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់បានវាយប្រហារផ្សារមួយកន្លែងនៅភូមិ Meme ភាគខាងជើងប្រទេសកាមេរូន (Cameroon) ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និង ២គោលដៅផ្សេងទៀតកំណត់ថានឹងវាយប្រហារទៅលើសាលារៀននៅក្បែរភូមិនោះ។ លោកអភិបាល Mijiyawa Bakari និយាយថាមនុស្សចំនួន ៧០នាក់បានរងរបួសកាលពីថ្ងៃសុក្រហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជនដែលបើកការវាយប្រហារនេះបានបន្លំខ្លួនជាអ្នកលក់ម្ហូបអាហារនៅក្នុងផ្សារ ហើយនៅ Tokombere, Mamoudou Gonit ជនវាយប្រហារ ២នាក់បានបំផ្ទុះគ្រាប់បែកដែលលាក់នៅក្នុងកម្ពោធព្រៃដែលមានចម្ងាយប្រហែលជា ១គីឡូម៉ែត្រពីសាលារដ្ឋមួយបន្ទាប់ពីពួកគេត្រូវបានកំណត់អត្តសញ្ញាណ។