មនុស្ស ៤៣ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅមកលើភេរវករនៅក្នុងប្រទេសលីប៊ី

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៦

លេខាធិការសេតវិមានលោក Josh Earnest បាននិយាយកាលពីថ្ងៃសុក្រថាយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកបានវាយប្រហារជំរុំរបស់ក្រុមឧទ្ទាម ISIS នៅក្នុងប្រទេសលីប៊ីដែលជាកន្លែងដែលពួកយុទ្ធជនបរទេសបានចូលរួមនៅក្នុងការហ្វឹកហាត់នោះ។ លោក Earnest បន្តថាលោក Noureddine Chouchane ជាប្រតិបត្តិករជាន់ខ្ពស់នៅក្នុងក្រុមភេរវករដែលមកពីទុយនេស៊ី ត្រូវបានគេជឿថាស្ថិតក្នុងចំណោមអ្នកមកពីជុំវិញទ្វីបអាហ្រ្វិក និងមជ្ឈឹមបូពា៌ដែលបានជួបជុំគ្នានៅតំបន់នេះ ហើយយើងមិនទាន់មានព័ត៌មានច្បាស់ការណ៍នៅឡើយទេថាតើ Chouchane បានស្លាប់ឬយ៉ាងណានោះ។ គួរបញ្ជាក់ផងដែរថាលោក Chouchane ត្រូវបានគេគិតថាជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយប្រហារភេរវកម្ម ២លើកក្នុងប្រទេសទុយនេស៊ីកាលពីឆ្នាំមុន ដែលលើកទី១ នៅសារមន្ទីរ Bardo សម្លាប់មនុស្សចំនួន ២៣នាក់ និងម្តងទៀតនៅតំបន់រមណីយដ្ឋានមាត់សមុទ្រមួយកន្លែងសម្លាប់មនុស្សចំនួន ៣៨នាក់ ហើយក្រុមឧទ្ទាម ISIS បានអះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលទាំងពីរលើកនេះ។ ការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រនៅស្រុក Al-Qassar ក្រុង Sabratha នៅភាគពាយព្យប្រទេសលីប៊ី ដែលប្រជាជនរស់នៅភាគច្រើនគឺមកពីទុយនេស៊ីនោះ សម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣នាក់ និងរងរបួសជាង ៦នាក់ផ្សេងទៀត នេះបើយោងតាមក្រុមប្រឹក្សាក្រុង Sabratha ។

Libya 20-02-16