ប្រភពព័ត៌មានពី The Straits Times ចេញផ្សាយថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៦
ជនសង្ស័យ ៤នាក់រួមជាទាំងក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ត្រូវឃាត់ខ្លួននៅឯ Woodlands។ អាជ្ញាធរប្រទេសសឹង្ហបុរីឃាត់ខ្លួនជនសង្ស័យ ៤នាក់ដែលមានសញ្ជាតិឥណ្ឌូនេស៊ី ដែលគេជឿថាកំពុងធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ដើម្បីទៅតំបន់មជ្ឈឹមបូពា៌ដើម្បីចូលរួមចលនារបស់ម៉ូស្លីមក្នុងក្រុមភារវករនៅប្រទេសអ៊ីរ៉ាក់ និងក្នុងប្រទេសសេរ៉ី (ISIS)។ ប្រភពព័ត៌មានមួយទៀតបានប្រាប់មកកានកាសែត The Straits Times កាលពីថ្ងៃច័ន្ទថា ក្នុងចំណោមជនសង្ស័យក្នុងនោះមានក្មេងប្រុសម្នាក់ទៀតដែលមានអាយុ ១៥ឆ្នាំ ត្រូវចាប់ខ្លួននៅឯ Woodlands Checkpoint ខណៈដែលពួកគេកំពុងតែធ្វើដំណើរឆ្លងក្នុងប្រទេសសឹង្ហបុរីក្រោយពេលត្រឡប់មកពី Johor វិញ។ ក្រុមជនសង្ស័យដែលចាប់បានមានឈ្មោះថា Muhammad Mufid Murtadho, Untung Sugema Mardjuk, Mukhlis Koifur Rofiq និង Risno ដោយពួកគេត្រូវបាន Aman Abdurrahman ប្រើមនោគមន៍ នេះបើយោងតាមការអះអាងរបស់ប៉ូលីសឥណ្ឌូនេស៊ីលោក Badrodin Haiti កាលពីថ្ងៃចន្ទ។ យោងតាមការស៊ើបអង្កេតរបស់មន្រ្តីប៉ូលីសបានតម្រុយថា Aman អាចជាប់ទាក់ទងក្នុងការបញ្ជាវាយប្រហារកាលពីថ្ងៃទី ១៤ ខែមក្ករា ក្នុងក្រុងចាកាតា ដោយធ្វើឡើងចេញពីក្នុងគុកនៅក្រុង Nusakambangan ប៉ុន្តែសម្រាប់បុរស ៣នាក់ និងក្មេងប្រុសម្នាក់ទៀតពុំទាន់ប្រាកដថាមានជាប់ទាក់ទងលើការវាយប្រហារក្នុងទីក្រុងនេះនៅឡើយទេ។ បុរសទាំងបួននាក់ត្រូវចាប់ខ្លួនភ្លាមៗដោយប៉ូលីសឥណ្ឌូនេស៊ី នៅលើកោះ Batam កាលពីថ្ងៃអាទិត្យ នៅពេលដែលពួកគេបានឈប់ដំណើរនៅចំណុច Woodlands។ ប្រធានប៉ូលីសក្រុង Barelang លោក Helmy Santika បានប្រាប់អ្នកយកការណ៍ថាពួកគេត្រូវមន្រ្តីអន្តោប្រវេស្តន៍របស់ប្រទេសសឹង្ហបុរីឃុំខ្លួនព្រោះតែប៉ូលីសសង្ស័យលើដំណើររបស់ពួកគេ។ មន្ត្រីប៉ូលីសបានបន្ថែមទៀតថាពួកគេបានចំណាយពេលធ្វើដំណើរដោយឆ្លងសាឡាងពី Batam ទៅកាន់សឹង្ហបុរី មានរយៈពេល ២ថ្ងៃមកហើយ ទម្រាំចូលទៅដល់ Johor។ លោកស្នងកា Helmy បាននិយាយថាក្រោយពីពួកគេទៅដល់ទីនោះប៉ុន្មានម៉ោង ស្រាប់តែពួកគេត្រលប់មកប្រទេសសឹង្ហបុរីវិញ។ ពួកគេត្រូវបានសួរចម្លើយអស់រយៈពេលប្រាំម៉ោងក្នុង Batam មុនពេលបញ្ចូនទៅក្រុងចាកាតាក្រោមការយាមកាមដ៏តឹងរឹង។ លោកស្នងការបានឱ្យដឹងបន្ថែមទៀតថា ការស៊ើបអង្កេតស្ថិតក្នុងដំណាក់កាលសួរឱ្យដឹងពីការចូលទៅកាន់ប្រទេសសេរីដោយរបៀបណា។ បើសិនជាមានបណ្តាញរបស់ ISIS យើងនឹងធ្វើការជាមួយ Densus ៨៨ គាត់សំដៅដល់អង្គភាពប្រឆាំងភារវកម្មរបស់ឥណ្ឌូនេស៊ី ដែលគេហៅថា Detachment 88។ បុរសទាំងបួននាក់នោះមកពីក្រុងចាកាតាក្នុងតំបន់ Bekasi ជ្វាខាងលិច និង Purbalingga ជ្វាកណ្តាល ហើយក្នុងចំណោមជនទាំងនោះមាន ២នាក់ជាប់ទាក់ទង។ ពួកគេទាំងអស់ធ្លាប់បានចូលរួមធម្មយាត្រាតូចៗរបស់អ៊ីស្លាមទៅកាន់ Mecca ចំនួន៣ដង ហើយក្នុងចំណោម៤នាក់នោះក៏មានម្នាក់ធ្លាប់ទៅប្រទេសសេរីដែលមានរយៈពេលប្រហែល២សប្តាហ៍ នេះបើយោងតាមការបំភ្លឺបន្ថែមពីលោក Helmy ។ រាជរដ្ឋាភិបាលគ្រោងនឹងផ្តល់កញ្ចប់ថវិការចំនួន ១.៩ពាន់លានរ៉ូពី ស្មើរនឹង១៩៨លានដុល្លារដើម្បីតម្លើងថានៈរបស់អង្គភាព Densus ៨៨ ក្រោយពីមានការវាយប្រហារលើទីក្រុងចាកាតាកាលពីខែមុន។ ប៉ូលីសឥណ្ឌូនេស៊ីបានចាប់ខ្លួនជនសង្ស័យចំនួន ២៥នាក់ ដែលមានជាប់ទាក់ទងជាមួយការវាយប្រហារថ្មីក្នុងក្រុងចាកាតា។ ប្រទេសឥណ្ឌូនេស៊ីជាប្រទេសដែលមានចំនួនប្រជាជនជាជនជាតិមូស្លីមច្រើនបំផុតលើពិភពលោក ដែលត្រូវអនុម័តច្បាប់ថ្មីដើម្បីផ្តល់ឱ្យភ្នាក់ងារផ្នែកសន្តិសុខជាតិមានអំណាចកាន់តែច្រើនក្នុងការចូលទៅដោះស្រាយអំពើភេរវកម្ម។ សេចក្តីព្រាងចុងក្រោយនៃច្បាប់នេះត្រូវបានអនុម័តដោយលោកប្រធានាធិបតី Joko Widodo និងបន្តអនុម័តដោយរដ្ឋសភានៅដើមខែមេសាខាងមុខនេះ ។