មនុស្ស ១៥ នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតក្នុងទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី RT​ ចេញផ្សាយថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មានពីមន្រ្តីប៉ូលីសនិងពេទ្យអោយដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៥ នាក់បានស្លាប់និងប្រហែលជា ៥០ នាក់ទៀតរងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ២ ដងផ្ទួនៗក្នុងតំបន់ Shia Shulaa ទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់។

ការវាយប្រហារលើកដំបូងបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់នៅខាងក្នុងវិហារអ៊ីស្លាម ខណៈដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ទៀតបានបំផ្ទុះខ្លួនឯងខណៈពេលដែលកម្លាំងសន្តិសុខកំពុងប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុនោះ។ ជនរងគ្រោះ ៤ នាក់ត្រូវបានរាយការណ៍ថាជាសមាជិកនៃកងកម្លាំងសន្តិសុខ។ គួរបញ្ជាក់ផងដែរថា មិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែជាញឹកញាប់ពួកអ៊ីស្លាមនិកាយស៊ីអ៊ីតតែងតែជាគោលដៅរបស់ក្រុមភេរវករ ស៊ុននី ( Sunni ) រួមទាំងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ផងដែរ។