មនុស្សប្រហែល ៧០នាក់ស្លាប់និងច្រើនជាង ១០០នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងក្រុងបាកដាដ (Baghdad)

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦

មានមនុស្សច្រើនជាង ៧០នាក់ស្លាប់ និងមានច្រើនជាង ១០០នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុង Sadr ខណៈដែលមានគ្រាប់បែក ២គ្រាប់បានផ្ទុះឡើងនៅទីផ្សារមួយកន្លែងដែលមានមនុស្សច្រើនកកកុញ នេះបើយោងតាមសារព័ត៌មាន Reuters។ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS បានអះអាងទទួលខុសត្រូវក្នុងការវាយប្រហារនេះ។ ប្រភពព័ត៌មានពីសន្តិសុខបានអោយដឹងថាមានកុមារជាច្រើននាក់ស្ថិតក្នុងចំណោមជនរងគ្រោះទាំងនោះ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះធ្វើឡើងនៅទីផ្សារលក់ទូរស័ព្ទមួយកន្លែងក្នុងសង្កាត់ដែលមានមូស្លីមស៊ីអ៊ីតរស់នៅ។ មន្ត្រីប៉ូលិសអោយដឹងថាជនបំផ្ទុះគ្រាប់បែកអត្តឃាតបានជិះម៉ូតូចូលក្នុងហ្វូងមនុស្ស។ បើយោងតាមប្រភពសារព័ត៌មាន AP បានអោយដឹងថាគ្រាប់បែកត្រូវបានគេលួចបង្កប់នៅក្នុងផ្សារ។ ហើយប៉ុន្មាននាទីក្រោយបន្ទាប់ពីមានមនុស្សប្រមូលផ្តុំគ្នានៅកន្លែងផ្ទុះលើកទី១នោះ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ក៏បានបំផ្ទុះខ្លួនឯងឡើងនៅក្នុងហ្វូងមនុស្សនោះ។

Badad 29-02-16