បំផ្ទុះគ្រាប់បែកអត្តឃាតនៅកំពង់ផែទីក្រុងអាដែន (Aden) ប្រទេសយេម៉ែន សម្លាប់មនុស្ស ៤នាក់

0

ប្រភពព័ត៌មានពី​ Reuters ចេញផ្សាយថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦

ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថាមានការវាយប្រហារដោយរថយន្តបំផ្ទុះគ្រាប់​បែក​អត្តឃាតមួយគ្រឿងមកលើកងកម្លាំងយោធា​ក្នុង​ទី​ក្រុង Aden ដែលជាមូលដ្ឋានរបស់រដ្ឋាភិបាលភាគខាងត្បូងប្រទេសយេម៉ែន ដែលបានសម្លាប់មនុស្សចំនួន ៤នាក់កាលពីថ្ងៃចន្ទ​នេះ។ យោងតាមប្រភពព័ត៌មានពីមន្ត្រីសន្តិសុខមួយរូបបានឲ្យដឹងថាមានមនុស្ស ៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារក្នុងខណ្ឌ Sheikh Othman។ តាមប្រភពព័ត៌មានឲ្យដឹងថាជនបំផ្ទុះគ្រាប់បែក​បានបើករថយន្តដែលមានផ្ទុកគ្រាប់បែកបើកតម្រង់បុកចូលទៅក្នុងតំបន់ជាកន្លែងដែលកងកម្លាំងសន្តិសុខ និងពួកឧទ្ទាមគាំទ្ររដ្ឋាភិបាលជួបប្រជុំគ្នា។ លោកប្រធានាធិបតី Abedrabbo Mansour Hadi បានប្រកាសថាទីក្រុងអាដែន (Aden) ជាទីក្រុង​បណ្តោះអាសន្នរបស់ប្រទេសយេម៉ែន ខណៈដែលក្រុងសាណា (Sanaa) នៅតែស្ថិតក្រោមការកាន់កាប់របស់​ពួក​ឧទ្ទាម​ Houthis៕