ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៦
អ្នកធ្វើដំណើរដែលមើលទៅដូចជាតារាបង្ហាញម៉ូត ប៉ុន្តែមានលក្ខណៈខុសពីធម្មតាត្រូវឃាត់ខ្លួននៅព្រលានយន្តហោះ Baltimore ដោយសារកែងស្បែកជើងរបស់នាងមានទម្រង់ដូចកាំភ្លើង។ ឃាតករកែងចោទគឺសំដៅលើឃាតករដែលមានទេព្យកោសល្យខ្ពស់ក្នុងការសំលាប់ដោយប្រើកែងចោទ មិនមែនមានន័យថាជាឃាតករប្រើកែងស្បែងជើងដែលផលិតជាកាំភ្លើងនោះទេ។ ប៉ុន្តែក្នុងករណីនេះអ្នកធ្វើដំណើរពុំស្គាល់អត្តសញ្ញាណម្នាក់បានពាក់ខ្សែរដៃដែលមានរូបរាងដូចគ្រាប់កាំភ្លើងបេះបិទ ព្រមទាំងស្បែកជើងកែងចោទមួយគូរដែលកែងស្រួចរបស់វាមានរូបរាងដូចកាំភ្លើង និងអមដោយគ្រាប់ព័ទ្ធជុំវិញគែមកែងក្រាស់របស់ស្បែកជើងបានធ្វើឱ្យប្រព័ន្ធបញ្ចូនសញ្ញារោទ៍ឡើងលើម៉ាស៊ីន X-ray ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យនៅព្រលានយន្តហោះ TSA ។ អ្នកនាំពាក្យរបស់ TSA កញ្ញា Lisa Farbstein បាន tweet បង្ហាញពីរូបភាពគ្រឿងលំអររបស់នារីដល់អ្នកគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន និងសម្គាល់ទុក។ នាងបានផុសលើ Tweet ថា “សូមជំរាបដំណឹងពី TSA៖ សម្រាប់អ្នកដំណើរឆ្លងកាត់ទាំងឡាយដែលមានផ្ទុកសារធាតុរំសេវ និងមានអាវុធជាប់ខ្លួន ប៉ុស្តិ៍ត្រួតពិនិត្យ TSA មិនអនុញ្ញាតិឱ្យឆ្លងកាត់នោះទេ”។ Farbstein បានឱ្យដឹងថាស្ត្រីដែលជាអ្នកធ្វើដំណើរនោះត្រូវចូលទៅកន្លែងសើរើពិនិត្យឥវ៉ាន់របស់នាងជាមុនសិន ប៉ុន្តែដើម្បីអាចធ្វើដំណើរទាន់ពេលស្រ្តីរូបនោះបានដើរផ្លូវកាត់ដោយមិនចូលទៅកន្លែងត្រួតពិនិត្យឥវ៉ាន់នោះទេ។ គោលការណ៍របស់ព្រលានយន្តហោះ TSA មានបញ្ជាក់ពីការនាំយកគ្រឿងអាវុធឬរំសេវ ត្រូវតែដាក់ក្នុងវ៉ាលី Klingons របស់ពួកគេ និងដាច់ខាតត្រូវឆ្លងកាត់ការត្រួតពិនិត្យវ៉ាលិសសិន។