Bin Laden បន្សល់ទុកប្រាក់ចំនួន ២៩លា​នដុល្លា សម្រាប់ក្រុម Jihad

0

ប្រភពព័ត៌មានពី​ Globaltimes ចេញផ្សាយថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៦

មេដឹកនាំក្រុមអាល់កៃដា អូសាម៉ាប៊ិនឡាដិន (Osama Bin Laden)​ រៀបរាប់នៅក្នុងលិខិត និងឯកសារផ្សេងៗទៀតថាយ៉ាងហោចណាស់មូលនិធិចំនួន ២៩លានដុល្លា និងទ្រព្យសម្បត្ដិរបស់លោកគួរតែត្រូវបែងចែកបន្ទាប់ពីការស្លាប់របស់លោកដោយស្នើសុំមួយភាគធំនៃទ្រព្យសម្បត្តិគឺត្រូវប្រើដើម្បីបន្តក្រុម Jihad។ លិខិតមួយក្នុងចំណោមលិខិតជាច្រើន ក្នុងនោះមានផ្នែកមួយនៃឯកសារ ១១៣ ដែលគេយកបាននៅក្នុងការវាយឆ្មក់សម្លាប់លោក Bin Laden ដោយកងកម្លាំងពិសេសសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១១ បានរៀបរាប់ដោយមន្ត្រីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកថាជាអ្វីដែលពួកគេជឿថាជាមរតកចុងក្រោយ។ ឯកសារនេះបានបកប្រែពីភាសាអារ៉ាប់និងប្រកាសដកដោយទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិក ជាឯកសារដែលរឹបអូសបាននៅក្នុងប្រតិបត្តិការនិងប្រកាសដកតាំងពីខែឧសភាឆ្នាំ ២០១៥។ ឯកសារមួយចំនួនធំទៀតមិនទាន់បានចេញផ្សាយនៅឡើយទេ។ ឯកសារមួយដែលសរសេរដោយដៃដែលមន្ត្រីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិកជឿថាពួកសកម្មប្រយុទ្ធអារ៉ាប៊ីសាអូឌីតសរសេរនៅចុងឆ្នាំ១៩៩០ បានដាក់ចេញនូវបំណងដែលលោក Bin Laden ចង់ចែកចាយប្រាក់ចំនួន ២៩លានដុល្លារដែលគាត់មាននៅក្នុងប្រទេសស៊ូដង់។ Bin Laden បានសរសេរថាមួយភាគរយនៃទឹកប្រាក់ ២៩លានដុល្លារគួរតែបានទៅលោក Mahfouz Ould Al-Walid ដែលជាសកម្មប្រយុទ្ធមេដឹកនាំជាន់ខ្ពស់របស់ក្រុមអាល់កៃដា ដែលប្រើឈ្មោះ nom de guerre Abu Hafs al Mauritani។ លោក​ Bin Laden បន្តថាលោក (al-Walid) បានទទួលប្រាក់ចំនួន ២០,០០០ ទៅ ៣០,០០០ដុល្លាររួចទៅហើយ។ ខ្ញុំបានសន្យានឹងគាត់ថាខ្ញុំនឹងផ្តល់រង្វាន់ដល់គាត់ប្រសិនបើគាត់អាចយកទ្រព្យសម្បត្តិទាំងអស់នេះចេញពីរដ្ឋាភិបាល (ស៊ូដង់) បាន។ លោក Bin Laden រស់នៅក្នុងប្រទេសស៊ូដង់អស់រយៈពេល ៥ឆ្នាំក្នុងឋានៈជាភ្ញៀវផ្លូវការរហូតដល់លោកត្រូវបានគេស្នើសុំឱ្យចាកចេញនៅក្នុងខែឧសភា ឆ្នាំ១៩៩៦ ដោយរដ្ឋាភិបាលអ៊ីស្លាមក្រោមសម្ពាធពីសហរដ្ឋអាមេរិក។ មួយភាគរយទៀតនៃទឹកប្រាក់ទាំងនេះគួរតែផ្តល់ឱ្យទៅសហការីទីពីរ គឺលោកវិស្វករ Abu Ibrahim al-Iraqi Sa’ad សម្រាប់ជួយបង្កើតក្រុមហ៊ុនដំបូងរបស់លោក Bin Laden នៅស៊ូដង់។ លោក Bin Laden ជំរុញឱ្យសាច់ញាតិរបស់គាត់ប្រើប្រាស់ទឹកប្រាក់ដែលនៅសល់ដើម្បីគាំទ្រដល់សង្គ្រាមព្រះជាម្ចាស់ឬសង្គ្រាមប​​រិសុទ្ធ។ គាត់បានសរសេរថា “ខ្ញុំសង្ឃឹមថាបងប្អូនប្រុសស្រីមីងនិងម្តាយគោរពទៅតាមឆន្ទៈរបស់ខ្ញុំ និងចំណាយប្រាក់ទាំងអស់ដែលខ្ញុំបានបន្សល់ទុកនៅក្នុងប្រទេសស៊ូដង់មកលើក្រុម Jihad សម្រាប់ជាប្រយោជន៍នៃព្រះអាឡស់”។

Bin Laden 03-03-16