ដើម្បីឡើងដល់ភពព្រះអង្គារ៍ចំណាយរយៈពេល ៦សប្តាហ៍ដោយប្រើម៉ាស៊ីនថាមពលនុយក្លេអ៊ែរបស់រុស្សី

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៦

បណ្តាញថាមពលនុយក្លេអ៊ែអាចរុញយាន្តអវកាសទៅដល់ភពព្រះអង្គារ៍ដោយចំណាយរយៈពេលជាងមួយខែ បើប្រើគន្លងធំត្រូវចំណាយរយៈពេលប្រហែល ​​​១៨ខែ។ ប្រទេសរុស្សីនឹងសាកល្បងម៉ាស៊ីននុយក្លេអ៊ែនៅដើមឆ្នាំ​ ២០១៨ ខាងមុខ នេះបើយោងតាមការបង្ហាញពីក្រុមហ៊ុនផលិតថាមពលនុយក្លេអ៊ែ Rosatom។ គុណសម្បត្តិដ៏ពិសេសរបស់ម៉ាស៊ីននុយក្លេអ៊ែ អាចនាំយាន្តអវកាសទៅជាមួយ ដោយវាជាបច្ចេកវិទ្យាតែមួយគត់ដែលអាចបង្កើតគន្លងហោះហើរទៅបាន។ “ថាមពលនុយក្លេអ៊ែអាចនាំយាន្តអវកាសឡើងដល់ភពព្រះអង្គារ៍ ដែលអាចប្រើពេលអាចមួយខែទៅមួយខែកន្លះដោយសារថាមពលនុយក្លេអ៊ែមានកម្លាំងមហិមា និងល្បឿនខ្លាំង” នេះជាការលើកឡើងរបស់លោកប្រធានក្រុមហ៊ុនផលិតថាមពលនុយក្លេអ៊ែ Rosatom Sergey Kirienko។ លោកបានបញ្ចាក់ទៀតថា ​“បច្ចុប្បន្ននេះ ម៉ាស៊ីនអាចឡើងទៅដល់ពភព្រះអង្គារ៍ដោយប្រើពេលមួយឆ្នាំកន្លះ ហើយប្រហែលជាមិនអាចត្រលប់មកវិញផង” គម្រោងប្រើប្រាស់ថាមពលនុយក្លេអ៊ែត្រូវគេលើកឡើងតាំងពីឆ្នាំ ២០១០ ហើយបន្ទាប់មកនៅឆ្នាំ ២០១២ គម្រោងនេះក៏ត្រូវបានបង្កើតឡើង។ កញ្ចប់ថវិកាដែលត្រូវចាយលើគម្រោងនេះមានចំនួនប្រមាណ ២៧៤លានដុល្លារសហរដ្ឋអាមេរិច។ ក្រោយមកយុទ្ធនាការបាញ់គ្រាប់គម្រូនុយក្លេអ៊ែសាកល្បងត្រូវបានគេបញ្ជាក់ឱ្យដឹងថានឹងប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៨ខាងមុខនេះ។ ម៉ាស៊ីនគ្រាប់រ៉ូកែតបុរាណត្រូវបានគេជឿថាសមត្ថរបស់វាមានកំណត់ ហើយវាមិនអាចប្រើសម្រាប់រុករកក្នុងលំហអាកាសជ្រៅបាននោះទេ។ ម៉ាស៊ីនដែលមានគុណភាពល្អ ជាមួយនឹងដ្រាយនុយក្លេអ៊ែអាចជួយសម្រួលដល់ការរុករកទៅកាន់លំហអាកាសទាំងក្នុងគន្លងក្បែរព្រះច័ន្ទ និងដើរតួរជាបេសកយន្តរុករកដល់ជាយប្រព័ន្ធព្រះអាទិត្យ។ ការប្រើប្រាស់ថាមពលនុយក្លេអ៊ែក្នុងលំហត្រូវបានធ្វើកិច្ចព្រមព្រៀងធំនៅសហភាពសូវៀត ដែលសហភាពសូវៀតបានបើកដំណើរការគម្រោងនេះតាំងពីឆ្នាំ ១៩៦០ មកម្លេះ និងបញ្ចប់វិញក្នុងឆ្នាំ ១៩៨០។ ម៉ាស៊ីនថាមពលនុយក្លេអ៊ែដែលមានគុណភាពល្អត្រូវបានសាកល្បងនៅឯរោងចក្រផលិតនុយក្លេអ៊ែ Semipalatinsk សម្រាប់ជួរយោធា។ ចន្លោះឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៨៨ រោងចក្រ USSR បានដាក់ដំណើរការយាន្តអវកាសចំនួន៣២យាន្តដោយបានបំពាក់ថាមពលនុយក្លេអ៊ែទែម៉ូអេឡិចត្រូនិចជាមួយផងដែរ។

Nu Clear 04-03-16 Nu Clear 04-03-16_1