យ៉ាងហោចណាស់មនុស្ស ១៤នាក់ស្លាប់ក្នុងការវាយប្រហារភេរវកម្មក្នុងក្រុងអាឡេប៉ូប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៦

ប្រព័ន្ធផ្សព្វផ្សាយប្រទេសស៊ីរីបានរាយការណ៍ថាយ៉ាងហោចណាស់មានជនស៊ីវិល ១៤នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសបន្ទាប់ពីក្រុមភេរវករវាយប្រហារមកលើទីផ្សារមួយកន្លែងក្នុងទីក្រុងអាឡេប៉ូកាលពីថ្ងៃអាទិត្យនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាការវាយប្រហារដោយគ្រាប់រ៉ុកែត និងកាំភ្លើងត្បាល់បានបាញ់មកលើទីផ្សារដែលមានទីតាំងស្ថិតនៅក្នុងតំបន់សំខាន់ៗរបស់ក្រុមឃើដ។ គួរបញ្ជាក់ផងដែរថាការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតែបន្តរវាងពួកសកម្មប្រយុទ្ធឃើដ និងក្រុមភេរវករនៅក្នុងទីក្រុងអាឡេប៉ូ ដែលជាបន្ទាយសំខាន់របស់ក្រុមជីហាននៅភាគខាងជើងនៃប្រទេសនេះ។

Syri 07-03-16