ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មនុស្ស ៤៥នាក់ដែលក្នុងនោះមានទាំងជនស៊ីវិលស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងក្រុមអ្នកប្រយុទ្ធអ៊ីស្លាម IS និងកងកម្លាំងសន្តិសុខក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមបះបោរនៅត្រង់ចំណុចព្រំដែនទីក្រុងទុយនេស៊ីដែលស្ថិតនៅមិនឆ្ងាយពីរមណីយដ្ឋានដែលពេញនិយមមួយកន្លែង។ ទីក្រុងដែលស្ថិតនៅក្រោមការវាយប្រហារគឺទីក្រុង Ben Guerdane ដែលមានចម្ងាយ ៦៥គីឡូម៉ែត្រពីរមណីយដ្ឋាននៃកោះ Djerba។ យោងតាមក្រសួងមហាផ្ទៃ ក្នុងចំណោមអ្នកស្លាប់ទាំងអស់មានពួកសកម្មប្រយុទ្ធចំនួន ២៨នាក់ និង ១០នាក់ជាសមាជិកកងកម្លាំងសន្តិសុខព្រមទាំងជនស៊ីវិលចំនួន ៧នាក់ទៀត។ ការវាយប្រហារគឺកំណត់គោលដៅមកលើបន្ទាយកងទ័ព និងនគរបាលនៅក្នុងទីក្រុង Ben Guerdane។