ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៦
មន្រ្តីលោកខាងលិច ២រូបនិយាយថាទាហានម្នាក់ស្លាប់នៅពេលដែលគ្រាប់បែកដែលសង្ស័យមួយគ្រាប់ផ្ទុះនៅអាកាសយានដ្ឋានក្នុងប្រទេសសូម៉ាលីកាលពីថ្ងៃចន្ទ ក្នុងពេលដែលបុគ្គលិកសន្តិសុខកំពុងត្រួតពិនិត្យឥវ៉ាន់របស់ភ្ញៀវ។ ពួកគេបន្តថាគ្រាប់បែកនេះទំនងបានលាក់នៅក្នុងឧបករណ៍អេឡិចត្រូនិក។ មន្ត្រីលោកខាងលិចបានឱ្យដឹងថាឧបករណ៍គ្រឿងផ្ទុះចំនួន២បានបង្កប់នៅក្នុងកុំព្យូទ័រយួរដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ហើយត្រូវបានរកឃើញកាលពីថ្ងៃចន្ទនៅព្រលានយន្តហោះ Beledweyne។ Beledweyne ស្ថិតនៅភាគខាងជើងនៃរដ្ឋម៉ូហ្គាឌីស្យូ (Mogadishu) ប្រទេសសូម៉ាលី នៅក្បែរព្រំដែនអេត្យូពី (Ethiopian)។ ប៉ូលីសសូម៉ាលីបានឃាត់ខ្លួនសាកសួរចម្លើយជនសង្ស័យជាច្រើននាក់ទាក់ទងនឹងការវាយប្រហាបំផ្ទុះគ្រាប់បែកនេះ ហើយក៏មានមនុស្សម្នាក់រងរបួសនៅក្នុងការផ្ទុះនេះផងដែរ។