ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៦
ក្មេងស្រីជំទង់វ័យ ១៦ឆ្នាំម្នាក់ដែលបានថ្វាយខ្លួនឱ្យជនជាតិអ៊ីស្លាម និងបុរសវ័យ ២៤ឆ្នាំម្នាក់ទៀតត្រូវគេចោទប្រកាន់ពីបទរៀបគម្រោងបោកគ្រាប់បែកនៅសាលារៀនក្នុងប្រទេសដាណឺម៉ាកចំនួន២កន្លែង ហើយម្នាក់ក្នុងចំណោម២នាក់នោះ ជាជនជាតិ Jewish នេះបើយោងតាមការបញ្ជាក់ពីប៉ូលីសដាណឺម៉ាក។ ក្មេងស្រីម្នាក់នេះដែលគេមិនបញ្ចេញឈ្មោះ មកពីភូមិ Kundby លើកោះរបស់ដាណឺម៉ាក នៃក្រុង Zealand។ នាងត្រូវគេចាប់ខ្លួនកាលពីថ្ងៃទី ១៣ ខែមករា ក្រោយពីប៉ូលីសរកឃើញថានាងមានរក្សាទុកសារធាតុគីមីសម្រាប់បំផ្ទុះ។ មន្រ្តីប៉ូលីសបានអះអាងថាក្មេងស្រីបានរៀបគម្រោងវាយប្រហារនៅសាលា Jewish ក្នុងក្រុង Copenhagen និងមួយទៀតនៅសាលាដែលនាងបានចូលរៀនក្នុងក្រុង Farevejle។ យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ TV២ របស់ដាណឺម៉ាកបានផ្សាយថានាងបានថ្វាយខ្លួនឱ្យអ៊ីស្លាម និងក្រុម hailed jihad តាមរយៈអនឡាញ។ Profile Facebook របស់នាងបង្ហាញថានាងជាសមាជិកនៃ Hizb ut-Tahrir សាខាដាណឺម៉ាកជាមជ្ឈមណ្ឌលអនឡាញមួយដែលតែងតែគាំទ្រអំពើរភេរវយ៉ាងបើកចំហដោយស្ថិតក្រោមច្បាប់ Sharia។ បុរសផ្សំគំនិតជាមួយក្មេងស្រីវ័យ ២៤ឆ្នាំ ជាអ្នកវាយប្រហារមកពី Syria ក៏ត្រូវជាប់ចោទពីបទប៉ុនប៉ងធ្វើភេវរកម្មផងដែរ។ ក្រុមមន្រ្តីមានសមត្ថកិច្ចពុំបានបង្ហាញពីឈ្មោះបុរសនេះទេ ហើយបុរសនេះត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី ១៤ មករា ដោយចាប់បាននៅពេលទិញសម្ភារៈសម្រាប់ផលិតគ្រាប់បែក។ មន្រ្តីប៉ូលីសបានបញ្ជាក់ថានេះមិនមែនជាលើកដំបូងទេសម្រាប់បុរសវ័យ ២៤ឆ្នាំរូបនេះ ដែលមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ គាត់ថែមទាំងត្រូវគេរាយការណ៍ថាធ្លាប់បម្រើការងារឱ្យក្រុមប្លន់រយៈពេល២ឆ្នាំផងដែរ។ លើសពីនេះទៅទៀត គាត់ធ្លាប់ចេញចូលប្រទេសស៊ីរី ២លើកមកហើយដែរ ទោះបីជាពុំមានការទទួលស្គាល់ជាក់លាក់ថាគាត់ជាសមាជិករបស់ក្រុមភេរវករមួយណាក៏ដោយ ។ Hizb ut-Tahrir ជាក្មេងស្រីម្នាក់ដែលបានគាំទ្រលើបណ្តាញសង្គម Facebook តាំងនាមក្រុមខ្លួនឯងជាមជ្ឈមណ្ឌលនៃក្រុមអនាមិកក្នុងប្រទេស Denmark។ កាលពីខែមិថុនា ក្រុមនេះបានអំពាវនាវដល់ក្រុម Muslim ដាណឺម៉ាក ដើម្បីធ្វើពហិការបោះឆ្នោតមួយ ហើយថែមទាំងបានថ្លែងថាលទ្ធិប្រជាធិបតេយ្យ “មិនស្របគ្នា” ជាមួយអ៊ីស្លាមនោះទេ។ នៅក្នុងខែមករា ឆ្នាំ ២០១៥ ក្រុមនេះបានរិះគន់លើគោលនយោបាយក្នុងស្រុកដើម្បីទាក់ទាញយុវជនមូស្លីមដោយអះអាងថា “ការធ្លាក់ទឹកចិត្ត ការញៀន និងដាស់តឿន ជាផ្នែកនៃការធ្វើអត្តឃាត” គឺជាភស្តុតាងដែលបញ្ជាក់ថាវប្បធម៌លោកខាងលិចត្រូវការអ្នកស្លាប់ជាជំនួយ។ Denmark ជាប្រទេសមួយក្នុងចំណោមប្រទេសដែលស្ថិតក្នុងប៉ែកអ៊ឺរ៉ុបដែលបានឈានដល់ដំណាក់កាលបាញសម្លាប់ក្នុងរាជធានី Copenhagen កាលពីខែកុម្ភៈ ឆ្នាំ ២០១៥ ដោយស្របគ្នានោះដែរមានភេរវករវាយប្រហារក្នុងក្រុងប៉ារីសកាលខែវិច្ឆិការក្នុងឆ្នាំនោះដែរ។