មនុស្សចំនួន ២,០០០នាក់ត្រូវជម្លៀសចេញពីទីផ្សារនៅក្នុងទីក្រុងម៉ូស្គូក្រោយពីការគំរាមកំហែងបំផ្ទុះគ្រាប់បែក

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៦

យោងតាមសារព័ត៌មាន TASS បានអោយដឹងថាមនុស្សប្រមាណជា ២,០០០នាក់ត្រូវបានជម្លៀសចេញពីផ្សារលក់ផ្កាដែលមមាញឹកមួយកន្លែងក្នុងក្រុងម៉ូស្គូបន្ទាប់ពីមានការគំរាមកំហែងបំផ្ទុះគ្រាប់បែកតាមទូរស័ព្ទពីជនអនាមិកម្នាក់។ របាយការណ៍ផ្សេងទៀតបានបញ្ជាក់អំពីកញ្ចប់គួរឱ្យសង្ស័យដែលគេរកឃើញនៅផ្សារ Rizhsky ក្នុងក្រុងម៉ូស្គូ។ ផ្សារ Rizhsky ជាផ្សារលក់ផ្កាពេញនិយមបំផុតក្នុងទីក្រុងម៉ូស្គូ។ មានមនុស្សជាច្រើននាក់ប្រមូលផ្តុំគ្នាមកទិញផ្កាកាលពីព្រឹកថ្ងៃអង្គារសម្រាប់ទិវានារីអន្តរជាតិដែលជាថ្ងៃឈប់សម្រាកពេញនិយមនៅក្នុងប្រទេសរុស្ស៊ី។ ក្រោយមកប៉ូលិសបាននិយាយថាឆ្កែហិតក្លិនមិនបានរកឃើញសារជាតិផ្ទុះនៅក្នុងទីផ្សារនេះទេ ហើយប៉ូលីសកំពុងស្វែងរកជនអនាមិកដែលទូរស័ព្ទគំរាមកំហែងបំផ្ទុះគ្រាប់បែកនេះ។ បើសិនជាអាជ្ញាធរអាចចាប់ខ្លួនជនអនាមិកដែលទូរស័ព្ទគំរាមនេះបាន បុគ្គលនោះអាចប្រឈមមុខនឹងជាប់ពន្ធធនាគារចំនួន ៣ឆ្នាំ។

Russia 09-03-16Russia 09-03-16_1