ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦
មានការផ្ទុះដ៏ខ្លាំងជាមួយ និងភ្លើងដែលឆេះសន្ឋោសន្ឋៅចេញពីប្លុកផ្ទះល្វែងមួយកន្លែងក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ សយ៉ាងហោចណាស់មានមនុស្ម្នាក់ស្លាប់ និង ១៣នាក់ផ្សេងទៀតរងរបួស។ យោងតាមទិន្នន័យដែលទទួលបានចុងក្រោយជនរងគ្រោះទាំង ១៣នាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងនោះរួមមានទាំងកុមារ ៣នាក់ផងដែរ។ មនុស្សម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរ។ អាជ្ញាធរនិយាយថាការផ្ទុះនេះបង្កឡើងដោយការរៀបចំមិនបានត្រឹមត្រូវនៃបំពង់ឧស្ម័នក្នុងអំឡុងពេលនៃការសាងសង់។ ការផ្ទុះឧស្ម័ននេះក៏ស្ថិតនៅក្នុងការសង្ស័យផងដែរ។យ៉ាងហោចណាស់មនុស្ស ១៥នាក់ផ្សេងទៀតត្រូវគេជម្លៀសចេញពីអគារដែលមានកំពស់ ១៤ជាន់នេះ។ យោងតាមសារព័ត៌មាន TASS ភ្លើងបានឆាបឆេះចេញពីជាន់ទី៧ នៃអគារ។