ទីក្រុងប៉ារីស៖ យ៉ាងហោចណាស់មានមនុស្សម្នាក់រងរបួសក្នុងការបាញ់ប្រហារក្នុងតំបន់ Bastille

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៦

ការបាញ់ប្រហារមួយបានផ្ទុះចេញពីមហាវិថីសំខាន់មួយនៅភាគខាងកើតទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍នេះ។ មនុស្សម្នាក់ត្រូវគេរាយការណ៍ថារងរបួសក្នុងហេតុការណ៍នេះ។ សេវាកម្មសង្គ្រោះបន្ទាន់បានឱ្យដឹងថាការបាញ់តបតនៅលើមហាវិថី de la Bastille ធ្វើអោយមានមនុស្សម្នាក់រងរបួសដោយសារគ្រាប់កាំភ្លើង។ ប៉ូលីសបានចាប់ខ្លួនជនម្នាក់ដែលបើកការវាយប្រហារនេះ តែ ២នាក់ទៀតត្រូវគេរាយការណ៍ថាបានគេចខ្លួន។ យោងតាមការរាយការណ៍ពី BFMV-TB ឱ្យដឹងថាយើងមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនេះទេ ប៉ុន្តែការបាញ់ប្រហារនេះទំនងជាកើតឡើងដោយសារការឈ្លោះប្រកែកគ្នាក្នុងចំណោមក្រុមបុរសប្រដាប់អាវុធមួយក្រុម។

Paris 11-03-16