អ៊ីស្រាអែលវាយប្រហារលើគោលដៅក្រុមហាម៉ាស (Hamas) ៤កន្លែងក្នុងតំបន់ហ្គាហ្សា (Gaza)

0

ប្រភពព័ត៌មានពី​ CNN ចេញផ្សាយថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៦

កងកម្លាំងការពារអ៊ីស្រាអែលបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថាកងទ័ពអាកាសរបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារមកលើគោលដៅរបស់ក្រុមហាម៉ាស (Hamas) ៤កន្លែងនៅភាគខាងជើងនៃតំបន់ហ្គាហ្សា (Gaza)។ ក្មេងប្រុសប៉ាឡេស្ទីនអាយុ ១០ឆ្នាំម្នាក់ស្លាប់ និងប្អូនស្រីរបស់ក្មេងប្រុសនេះដែលមានអាយុ ៨ឆ្នាំរងរបួស នេះបើយោងតាមប្រភពព័ត៌មានពីពេទ្យប៉ាឡេស្ទីន និងកងពលតូច​ Al Qassam។ កងពលតូច Al Qassam បន្ថែមថាការវាយប្រហារបានធ្វើឡើងនៅក្នុងតំបន់ជាច្រើននៃទីក្រុងហ្គាហ្សា (Gaza)។ ការវាយប្រហារតាមអាកាសនេះជាការឆ្លើយតបទៅនឹងការវាយប្រហារគ្រាប់រ៉ុកែតចំនួន ៤គ្រាប់មកលើអ៊ីស្រាអែលពីតំបន់ហ្គាហ្សា (Gaza)។ គ្មាននរណាម្នាក់រងរបួសក្នុងការវាយប្រហារនេះទេព្រោះគ្រាប់រ៉ុកែតធ្លាក់មកលើនៅតំបន់ដែលគ្មានមនុស្សនៅ។ គួរបញ្ជាក់ផងដែរថាគ្រាប់រ៉ុកែតចំនួន ៧គ្រាប់ហើយដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាមកកាន់ប្រទេសអ៊ីស្រាអែលតាំងពីដើមឆ្នាំនេះ។