ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦
ក្រុមមន្ត្រីបានអោយដឹងថាការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងបានធ្វើឡើងនៅលើផ្លូវដែលមានមនុស្សច្រើនកកកុញក្នុងរដ្ឋធានីប្រទេសទួរគីកាលពីល្ងាចថ្ងៃអាទិត្យដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤នាក់ និង ១២៥នាក់ផ្សេងទៀតរងរបួស។ លោក Mehmet Muezzinoglu រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិយាយថាក្នុងចំណោមអ្នកស្លាប់ទាំងអស់ក្នុងនោះអាចមានជនដែលបើកការវាយប្រហារម្នាក់ ឬក៏ ២នាក់។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Efkan Ala និយាយថាយើងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារភេរវកម្មនេះជនដែលអនុវត្តការវាយប្រហារនេះនឹងមិនទទួលបានជោគជ័យជាដាច់ខាត។ ប្រទេសទួរគីនឹងយកជ័យជំនះ។ ការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការប្រយុទ្ធប្រឆាំងនឹងជនភេរវករនឹងមិនត្រូវបានរារាំងដោយការវាយប្រហារបែបនេះឡើយ។ លោក Anadolu និយាយថាការវាយប្រហារនេះជាក់ស្តែងកំណត់គោលដៅមកលើមជ្ឈមណ្ឌលដឹកជញ្ជូនដែលជាស្ថានីយ៍រថយន្ដ និងរថភ្លើងក្រោមដីមានទីតាំងក្នុងសង្កាត់ Kizilay។