ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦
ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថាប៉ូលីសបានចាប់ខ្លួនជនសង្ស័យ ៤នាក់ក្នុងប្រទេសទួរគីពីបទជាប់ពាក់ពន្ឋ័ជាមួយរថយន្តដែលប្រើប្រាស់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យក្នុងទីក្រុងអង់ការ៉ា (Ankara) ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧នាក់ និងរងរបួស ១២៥នាក់នោះ។ ប្រភពសន្តិសុខបានអោយដឹងថាជនសង្ស័យត្រូវគេឃុំខ្លួននៅក្នុងទីក្រុង Sanliurfa ភាគខាងជើងនៃព្រំដែនប្រទេសស៊ីរីបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតរកឃើញថារថយន្តដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកនោះទិញពីឃ្លាំងរថយន្តមួយកន្លែងនៅទីនោះ។ ជនសង្ស័យម្នាក់ត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលីសថាជាស្ត្រីអាយុ ២៤ឆ្នាំម្នាក់មកពីទីក្រុង Kars ភាគខាងកើតប្រទេសទួរគី។ ខណៈដែលមិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ មន្ត្រីសន្តិសុខជាន់ខ្ពស់ ២រូបបានប្រាប់សារព័ត៌មាន Reuters ថាព័ត៌មានបណ្តោះអាសន្នដែលយើងទទួលបានគឺសមាជិកនៃគណបក្សក្រៅច្បាប់កម្មករឃើដ (Kurdistan Worker’s Party (PKK)) នឹងក្រុមដែលពាក់ពន្ឋ័ជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ។