មេដឹកនាំអាមេរិក និង រុស្ស៊ី ពិភាក្សាគ្នាពីរឿងដកទ័ពចេញពីស៊ីរី ឲ្យបានលឿនបំផុត

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៦

(មូស្គូ)៖ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និង លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានពិភាក្សាគ្នាពីផែនការដកទ័ពចេញពីប្រទេសស៊ីរីឲ្យបានលឿនបំផុតដែលគម្រោងការនេះបានកើតឡើងបន្ទាប់ពីរុស្ស៊ីធ្វើការផ្អាកសកម្មភាព យោធាដែនអាកាសមួយភាគធំផងដែរនៅស៊ីរី។ ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំមហាអំណាចយោធាលើលោកទាំងពីរនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ដោយក្នុងនោះបុរសខ្លាំងរុស្ស៊ី បានថ្លែងថាការដកទ័ពចេញដោយគ្មានលក្ខខណ្ឌគឺជាសញ្ញាដ៏ល្អប្រសើរបំផុតចំពោះគ្រប់ភាគីជម្លោះទាំងអស់នៅក្នុងប្រទេសស៊ីរី ដែលវានឹងជាការបង្កឲ្យមានបរិយាកាសល្អសម្រាប់ដំណើរការស្វែងរកសន្តិភាពពិតប្រាកដសម្រាប់ប្រជាជាតិស៊ីរីទាំងមូល។ ក្រឡេកទៅមើលលោក អូបាម៉ា វិញក៏សម្តែងចេញនូវអារម្មណ៍ប្រហាក់ប្រហែលគ្នានេះដែរថា ការកាត់បន្ថយអំពើហិង្សាឲ្យមកនៅកម្រិតទាបបំផុតគឺស្របតាមគោលការណ៍របស់អន្តរជាតិ ហើយមានតែការធ្វើអន្តរកម្មនយោបាយ នោះទេទើបអាចបញ្ឈប់អំពើហិង្សានៅស៊ីរីបាន។ លោក អូបាម៉ា និង លោក ពូទីន បានបង្ហាញជំហរដូចគ្នាចំពោះការអនុវត្តឲ្យបានពេញលេញនូវបទឈប់បាញ់គ្នាក្នុងប្រទេសស៊ីរី ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីខែមុនស្របតាមដំណោះស្រាយលេខ ២២៦៨ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ៕

Russia 15-03-16