មនុស្សម្នាក់ស្លាប់ដោយសារការផ្ទុះរថយន្តនៅកណ្តាលទីក្រុងប៊ែកឡាំង ប៉ូលិសសង្ស័យថាជាការវាយប្រហារគ្រាប់បែក

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៦

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអោយដឹងថាមនុស្សម្នាក់បានស្លាប់ដោយសារការផ្ទុះរថយន្តមួយគ្រឿងនៅកណ្តាលទីក្រុងប៊ែកឡាំងកាលពីព្រឹកថ្ងៃអង្គារ។ ប៉ូលីសសង្ស័យថាមានគ្រឿងផ្ទុះនៅក្នុងរថយន្ត ប៉ុន្តែមិនទាន់ច្បាស់អំពីមូលហេតុពិតប្រាកដនៃការផ្ទុះនោះទេ។ ប៉ូលីសទីក្រុងប៊ែកឡាំងបានឱ្យដឹងកាលពីថ្ងៃអង្គារថារថយន្តម៉ាក Volkswagen Passat មួយគ្រឿងបានផ្ទុះឡើងខណៈដែលកំពុងបើកបរនៅ Bismarckstrasse។ អ្នកបើកបរស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរមុនពេលដែលរថយន្តសង្គ្រោះបន្ទាន់មកដល់។ ទីភ្នាក់ងារអនុវត្តច្បាប់ប្រទេសអាល្លឺម៉ង់បានឱ្យដឹងថាការផ្ទុះនេះទំនងជាមិនពាក់ពន្ឋ័នឹងការវាយប្រហារភេរវកម្មនោះទេ ដោយប៉ូលីសនិយាយថាបុរសបើកបរអាយុ ៤៣ឆ្នាំរូបនេះអ្នកចែកគ្រឿងញៀន ដូចនេះវាអាចជាហេតុដែលអាចអោយគាត់ក្លាយជាជនរងគ្រោះដោយសារការរៀបចំឧក្រិដ្ឋកម្ម។

Berline 16-03-16