ប្រភពព័ត៌មានចេញពី Xinhua ចេញផ្សាយថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៦
មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Raheel Sharif បានបញ្ជាក់ពីការកាត់ទោសប្រហារជីវិតភេរវករ ១៣នាក់ដែលបានចូលរួមនៅក្នុងការប្រព្រឹត្តបទល្មើសសាហាវយង់ឃ្នងទាក់ទងទៅនឹងអំពើភេរវកម្ម។ សេចក្តីថ្លែងការណ៍មួយបាននិយាយថាអ្នកទោសនេះជាកម្មសិទ្ធិរបស់ក្រុមក្រៅច្បាប់តាលីបង់ប៉ាគីស្ថានតារីក្នុងនោះអ្នកទោសម្នាក់ឈ្មោះ Irfanullah ជាអ្នកនៅពីក្រោយការសម្លាប់ភ្ញៀវទេសចរណ៍បរទេសចំនួន ១០នាក់ នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសនេះក្នុងឆ្នាំ២០១៣ ដែលជាក្រុមតាលីបង់ក្នុងសំលៀកបំពាក់ជាទាហានបារ៉ាបានវាយប្រហារភ្ញៀវទេសចរបរទេសដែលនៅជិតមូលដ្ឋានបោះជំរុំ Nanga Parbat ។ ចំណែកអ្នកទោសផ្សេងទៀតបានចូលរួមនៅក្នុងការវាយប្រហារនៅអាកាសយានដ្ឋាននាភាគនិរតីជ្រលងភ្នំ Swat និងវាយប្រហារទៅលើសាលារៀន និងកម្លាំងប្រដាប់អាវុធផងដែរ ហើយសេចក្តីថ្លែងការណ៍បាននិយាយថាអ្នកទោសទាំងអស់បានសារភាពបទឧក្រិដ្ឋរបស់ពួកគេ។