ប្រភពព័ត៌មានចេញពី RT ចេញផ្សាយថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៦
វីដេអូរខ្លីបខ្លីមួយស្តីពីការប្រកាសសង្គ្រាមលើអនឡាញរបស់ក្រុម Hacker ជាមួយលោក Donald Trump។ មេក្រុម Hacker បានប្រមូលផ្តុំគ្នាធ្វើការលើគម្រោង “total war” ប្រឆាំងលោក Donald Trump ហើយថែមទាំងបានអំពាវនាវដល់សកម្មជន Hacker ផ្សេងៗទៀតដើម្បីធ្វើការរួមគ្នាក្នុងការ Hack វ៉ិបសាយរបស់លោក Trump ទាំងអស់នៅថ្ងៃ Fool’s Day ក្នុងខែមេសាខាងមុខនេះ។ ក្នុងខ្លីបបានបង្ហាញពីយុទ្ធនាការថ្មីមានចំណងជើងថា #OpTrump ដែលផលិតដោយក្រុម Hacker បង្ហាញពីនិន្នាការប្រឆាំងជាមួយលោក Trump ដែលជាបេក្ខជនគណបក្សសាធារណរដ្ឋដោយផ្ទាល់។ ជនអនាមិកបិទមុខដែលតំណាងឱ្យក្រុម Hacker និយាយក្នុងខ្លីបវីដេអូរនោះថា “សួស្តីលោក Donald Trump យើងចំណាយពេលតាមដានលោកជាយូរមកហើយ យើងឃើញសកម្មភាពរបស់លោកមានការរំខានយ៉ាងខ្លាំង”។ ជនបិទមុខបានបន្តទៀតថា “ភាពភ័យខ្លាចដល់ភពមួយនេះ ដោយការបង្ហាញនូវសកម្មភាព និងឧត្តមគតិដ៏គួរឱ្យរន្ធត់របស់លោក ”។ ក្នុងឃ្លីបដដែលជនបិទមុខអំពាវនាវប្រកាសដល់ក្រុម Hacker ផ្សេងទៀត និងប្រជាជនដោយនិយាយថា “នេះជាការអំពាវនាវទៅកាន់ក្រុម Hacker ដែលជាកម្លាំងរបស់យើង យើងត្រូវការអ្នកជួយគ្នាបិទវ៉ិបសាយរបស់លោក Trump រុះរើរកឱ្យឃើញថាតើមានរឿងអ្វីខ្លះដែលគាត់បានលាក់បាំងមិនឱ្យសារធារណៈជនដឹង និងដើម្បីបំបាក់កិត្តយសរបស់គាត់ឱ្យបាន”។ ខ្លីបវីដេអូរខ្លីមួយនេះបានបញ្ចប់ដោយមានការផ្តាំផ្ញើរដល់លោក Trump ថា” នេះមិនមែនជាការគម្រាមនោះទេ នេះគឺជាការប្រកាសសង្គ្រាមដ៏ធំដល់លោក, Donald Trump ។ កាលពីដើមខែនេះ ក្រុម Hacker ក៏បានបញ្ចេញសារជាសម្លេងមួយចំនួនរបស់លោក Trump ដែលមានទំនាក់ទំនងជាមួយសមាជិកប្រព័ន្ធផ្សព្វផ្សាយសេរីអាមេរិក។ ក្រុម Hacker បានប្រើប្រាស់សេវាកម្មវាយប្រហារ DDoS ដើម្បីផ្តួលបណ្តាញអនឡាញដោយប្រើគណនីអ៊ិនធើក្លែងក្លាយជាច្រើន។ កាលពីចុងឆ្នាំ ២០១៥ ក្រុមអនាមិកក៏ធ្លាប់ប្រកាសសង្គ្រាមជាមួយលោក Trump ម្តងរួចមកហើយ ក្រោយពីក្រុមបេក្ខជននាំមុខ GOP បានស្នើរសុំឱ្យមានការហាមឃាត់ជនជាតិអ៊ីស្លាមមិនឱ្យចូលរស់នៅលើទឹកដីសហរដ្ឋអាមេរិច។ ក្រោយមកសកម្មជន Hacker ក៏បានប្រកាសបិទវ៉ិបសាយ New York’s Trump Tower ។ សម្រាប់លើកនេះ ជាការប្រកាសផ្តួលវ៉ិបសាយ Chicago របស់លោក Trump ដែលមានអាស័យដ្ឋាន trumpchicago.com ហើយជាចុងក្រោយមេក្រុម Hacker ក៏បានប្រកាសស្វែងរកការគាំទ្រជុំវិញសាកលលោកដល់សហគមន៍សកម្មជន Hacker របស់ខ្លួនផងដែរ។ “ដើម្បីគាំទ្រដល់ដំណើរការនេះ អ្នកមិនចាំបាច់ចេះពីរបៀបហេគនោះទេ” នេះជាការលើកឡើងរបស់ជនបិទមុខដើម្បីជំរុញឱ្យប្រជាជនគាំទ្រកសកម្មភាពកាន់តែទូលំទូលាយ។