សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៦

ក្រុមចម្រុះដឹកនាំប្រតិបត្ដិការ​បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើការវាយប្រហារតាមអាកាស ១១លើ​ប្រឆាំង​នឹងក្រុមរដ្ឋឥស្លាមក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ក្រុមចំរុះនេះបានវាយប្រហា ៣លើកនៅលើទីប្រជុំជន​នៃទីក្រុង ហ៊ីត និងទីក្រុង ស៊ីនចា ក្នុងប្រទេសអ៊ីរ៉ាក់ និងបានបំផ្លាញឃ្លាំងអាវុធ កាំភ្លើងធំ​​​​ប្រឆាំងយន្តហោះ​​ និងផ្លូវរថភ្លើងសម្រាប់បាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងធន់ធ្ងន់នៅជិតទីក្រុងស៊ីនចា។ ដោយឡែកនៅក្នុងប្រទេសស៊ីរី យន្តហោះក្រុមចម្រុះបានវាយប្រហារតាម​អាកាសពីលើលនៅទីក្រុង Al Hawl បំផ្លាញទីតាំងប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាម ៩ទីតាំង។ គួររំលឹកថាការវាយប្រហារនេះគឺជាផ្នែកមួយធំបំផុតសំរាប់ការវាយប្រហារតាមអាកាសរបស់ក្រុមចំរុះចាប់តាំងពីចាប់ផ្តើមយុទ្ធនាការក្នុងឆ្នាំ​២០១៤មក។

IS 17-03-16