ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៦ៈ
ទីបញ្ជាការប្រតិបត្តិការរួមប្រទេសអ៊ីរ៉ាក់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា យន្តហោះយោធាប្រទេសអ៊ីរ៉ាក់ត្រូវបាញ់ទម្លាក់នៅភាគឦសានខេត្ត Kirkuk ហើយសមាជិកនាវិកទាំងអស់បានស្លាប់។
ក្រុមឧទ្ទាមISISបានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនដោយនិយាយថា ក្រុមរបស់ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះយោធារបស់អ៊ីរ៉ាក់ដោយកាំភ្លើងធំ 57mm នៅ Huwaija ខេត្ត Kirkuk។ក្រុមឧទ្ទាមISISបន្តថាសមាជិកនាវិកទាំង ៥ នាក់នៅលើ
យន្ដហោះនោះបានស្លាប់។យន្តហោះយោធាដែលត្រូវបានបាញ់ទម្លាក់នេះគឺជាយន្តហោះដែលស្ថិតក្នុងការហ្វឹកហាត់
មួយគ្រឿងដែលរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ព្យាយាមបណ្តុះបណ្តាលអោយក្លាយជាយន្តហោះទម្លាក់គ្រាប់បែក។
ប្រទេសអ៊ីរ៉ាក់និយាយថាខ្លួននឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតអោយច្បាស់លាស់លើឧបទ្ទវហេតុនេះ។