ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៦ៈ
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា មនុស្សរាប់សិបនាក់បានរងរបួសនៅពេលដែលមានការផ្ទុះមួយបានកើតឡើងក្នុងផ្សារមួយកន្លែងក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន Fars News និយាយថា ការផ្ទុះនេះសង្ស័យបង្កឡើងដោយការផ្ទុះបំពង់ឧស្ម័ន។ របាយការណ៍ជាដំបូងអោយដឹងថាមានមនុស្សរាប់សិបនាក់របួសក្រោយមកតួរលេខនៃជនរងគ្រោះឡើងដល់ទៅ ៣៩ នាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ង់កំរមានការផ្ទុះកើតឡើង។ យោងតាមរបាយការណ៍ នៅខែមករាឆ្នាំ ២០១០ លោកបណ្ឌិត Massoud Ali Mohammadi ជាសាស្ត្រាចារ្យរូបវិទ្យានៃសាកលវិទ្យាល័យតេអេរ៉ង់បានស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែក
បញ្ជាពីចម្ងាយខណៈពេលដែលគាត់ចេញដំណើរទៅធ្វើការ។ ពេលនោះប្រព័ន្ធផ្សព្វផ្សាយប្រទេសអ៊ីរ៉ង់និយាយថា ការសម្លាប់រូបលោកគឺជាការប៉ុនប៉ងដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម។ នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១០ ការវាយប្រហារគ្រាប់បែក ២ កន្លែងដែលបានសម្លាប់អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរមួយរូបនៅក្នុងរដ្ឋធានីតេអេរ៉ង់។ ក្នុងឆ្នាំ ២០១១ ការផ្ទុះមួយបានកើតឡើងនៅអង្គភាពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ Modarres Garrison ដែលបានសម្លាប់ទាហាន ១៧ នាក់ ហើយក្រុមមន្ត្រីអ៊ីរ៉ង់បាននិយាយថា ការផ្ទុះនេះគឺជាការផ្ទុះឃ្លាំងរំសេវតែប៉ុណ្ណោះ។