ចាប់ខ្លួនសមាជិកក្រុមអ៊ីស្លាម ៤ នាក់ពីបទរៀបចំផែនការវាយប្រហារភេរវកម្មជាថ្មីនៅក្នុងទីក្រុងប៉ារីស

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៦ៈ

ទូរទស្សន៍បារាំងTF1រាយការណ៍ថា ប៉ូលីសប្រឆាំងភេរវកម្មប្រទេសបារាំងបានចាប់ខ្លួនសមាជិកក្រុមអ៊ីស្លាមចំនួន ៤ នាក់ពីបទសង្ស័យថាពួកគេរៀបចំផែនការវាយប្រហារភេរវកម្មនៅកណ្តាលទីក្រុងប៉ារីស។

ជនសង្ស័យមានស្ត្រី ៣ នាក់និងបុរស ៤ នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងប៉ារីសនិងនៅជាយក្រុងក្បែរ Seine-Sant Denis។ កងកម្លាំងសន្តិសុខបានរាយការណ៍ថា នៅលើខ្លួនរបស់ពួកគេម្នាក់ៗមានឯកសារដែលពាក់ពន្ឋ័នឹងក្រុមអ៊ីស្លាម។ ប៉ូលីសក៏រឹបអូសបានកាំភ្លើង Kalashnikov មួយដើម កាំភ្លើងខ្លីមួយដើម សម្ភារៈកុំព្យូទ័រផ្សេងៗ។ ក្នុងចំណោមជនសង្ស័យលោក Aytac និង Ercan B ជាបងប្អូនជនជាតិបារាំង ២ នាក់មានប្រភពដើមពីប្រទេសទួរគីនិងលោក​ E Youssef ដែលអាជ្ញាធរស្គាល់ច្បាស់ជាជនជាតិអ៊ីស្លាម។ លោក Youssef អាយុ ២៨ ឆ្នាំធ្លាប់បានចាប់ខ្លួននៅព្រលានយន្តហោះ Saint-Etienne នឹងដៃជើង ២ នាក់ផ្សេងទៀតកាលពីឆ្នាំ ២០១៤ ពីបទថាពួកគេគ្រោងធ្វើដំណើរទៅប្រទេសស៊ីរីដើម្បីចូលរួម

នឹងក្រុមភេរវករ។ លោកត្រូវតុលាការផ្តន្ទាទោសអោយជាប់ពន្ឋធនាគារ ៥ ឆ្នាំប៉ុន្តែត្រូវបានដោះលែងកាលពីខែតុលាឆ្នាំ ២០១៥។ គួរបញ្ជាក់ផងដែរថា ទីក្រុងប៉ារីសនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ១៣ ខែវិច្ឆិកាកន្លងមកដែលមានមនុស្សស្លាប់ចំនួន ១៣០ នោះ។

 

56e98d24c36188f9528b45bc