មនុស្សហោចណាស់ ២២ នាក់ស្លាប់ក្នុងវាយប្រហារគ្រាប់បែកអត្តឃាតនៅវិហារអ៊ីស្លាម

0

ប្រភពព័ត៌មានពី​ Newsweek ចេញផ្សាយថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៦ៈ

យ៉ាងហោចណាស់មានមនុស្ស ២២ នាក់បានស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដែលធ្វើឡើងដោយ ស្រ្តី ២ នាក់នៅវិហាអ៊ីស្លាមមួយកន្លែងនៅជាយក្រុង Maiduguri ដែលជាទីក្រុងកំណើតរបស់ក្រុម Boko​ Haram។

យោងតាមសារព័ត៌មាន AP អោយដឹងថា ប្រជាពលរដ្ឋដែលគោរពប្រណិប័តបានចូលរួមការអធិស្ឋានកាលពីព្រឹកព្រលឹមថ្ងៃពុធ ហើយស្រ្តីដែលជាជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងឡើងនៅក្នុងព្រះវិហារអ៊ីស្លាម និងស្រ្តីម្នាក់ទៀតក៏បានបំផ្ទុះខ្លួនឯងនៅពេលដែលប្រជាជនដែល នៅរស់រានមានជីវិតព្យាយាមរត់គេចខ្លួននោះ។ មានមនុស្ស ១៧ នាក់ផ្សេងទៀតរងរបួសនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ មិនទាន់មានក្រុមណាមួយចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិប្រទេសនីហ្សេរីយ៉ាលោកឧត្តមសេនីយ៍ Rabe Abubakar និយាយប្រាប់កាសែត Newsweek ថា “មិនមានអ្វីគួរអោយសង្ស័យឡើយ” គឺក្រុម Boko Haram ជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ។

 

woman-walks-idp-camp-maiduguri-nigeria.