ក្រុមសកម្មប្រយុទ្ធជនជាតិឃើដអះអាងទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកក្នុងទីក្រុងអង់ការ៉ា

0

ព័ត៌មានយកចេញពី Xinhua ចេញផ្សាយថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦

ក្រុមសេរីភាពជនជាតិឃើដដែលហៅកាត់ថា TAK ចេញមុខអះអាងទទួល​ខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកក្នុងរថយន្តក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគីដែលបានសំលាប់មនុស្ស ៣៧នាក់។ ក្រុមដែលមានជាប់ពាក់ទៅនឹងគណបក្សមពលករឃើដក្រៅច្បាប់មួយនេះ បាននិយាយថាការវាយប្រហារក្នុងទីក្រុងអង់ការ៉ាគឺជាសកម្មភាពចងគំនុំចំពោះប្រតិបត្តិការរដ្ឋាភិបាលទួរគីប្រឆាំងនឹងក្រុមគណបក្សពលករឃើដក្នុងតំបន់ភាគអាគ្នេយ៍ដែលបានបន្តចាប់តាំងពីខែកក្កដាមក។ នៅក្នុងសេចក្តីថ្លែងការណ៍តាមបណ្តាញ​អ៊ិនធឺណេតមួយ ​បាននិយាយថាក្រុមTAK អះអាងពីបុរសម្នាក់ដែលបានឈ្មោះថា Seher Cagla Demir ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងការវាយប្រហារនេះ ដែលបណ្តាលអោយមនុស្សជាង​១០០នាក់រងរបួសផងដែរ។ គួរបញ្ជាក់ថាកាលពីពេលមុនក្រុមនេះអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះ​គ្រាប់បែកក្នុងរថយន្តមួយផ្សេងទៀត ដែលបានកំណត់គោលដៅយកបុគ្គលិកយោធាក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ដែលបានសំលាប់មនុស្ស ២៩នាក់។

Kerd 18-03-16