ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៦
មន្រ្តីប៉ូលីសបានអោយដឹងថាមនុស្ស ៣នាក់ដែលមានការពាក់ព័ន្ធ និងក្រុមឧទ្ទាមអ៊ីស្លាម IS ពីបទរៀបចំគម្រោងការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីត្រូវបានចាប់ខ្លួននៅភាគខាងត្បូងនៃសាធារណរដ្ឋ Dagestan ព្រមទាំងរឹបអូសបាននូវសារធាតុគ្រឿងផ្ទុះជាង ១តោន និង TNT ៥គីឡូក្រាម។ ក្រុមអ្នកប្រយុទ្ធនេះត្រូវគេចាប់ខ្លួននៅក្នុងភូមិ Mutsalaul ដែលមានចម្ងាយ ៧២គីឡូម៉ែត្រពីដ្ឋធានី Makhachkala។ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (NAC) និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេទាំងអស់ “យល់ព្រមសារភាព និងប្រាប់ពីទីតាំងឃ្លាំងសម្ងាត់មួយកន្លែងនៅក្នុងផ្ទះដែលគេបោះបង់ចោលនៅជាយភូមិ” ក្នុងរដ្ឋ Dagestan។ នៅក្នុងឃ្លាំងប៉ូលីសបានរកឃើញគ្រាប់បែកច្នៃចំនួន ៤គ្រាប់ TNT ៥គីឡូក្រាម និងសារធាតុគ្រឿងផ្ទុះជាង ១តោន។