ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៦
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បាននិយាយថាប្រទេសអាល្លឺម៉ង់បានបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងអង់ការ៉ា និងស្ថានកុងស៊ុលនៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសទួរគី និងសាលារៀនអាល្លឺម៉ង់នៅក្នុងទីក្រុងទាំង២ បន្ទាប់ពីទទួលបានដំណឹងយ៉ាងជាក់លាក់នៃការវាយប្រហារដោយក្រុមរដ្ឋអ៊ីស្លាម។ លោករដ្ឋមន្រ្តីការបរទេស Frank-Walter Steinmeier បាននិយាយថាអាជ្ញាធរសន្តិសុខរបស់ប្រទេសអាល្លឺម៉ង់ បានទទួលដំណឹងយ៉ាងច្បាស់ថាការវាយប្រហារភេរវកម្មប្រឆាំងនឹងអ្នកតំណាងអាល្លឺម៉ង់ក្នុងប្រទេសទួរគីកំពុងតែរៀបចំ។ លោកបានបន្ថែមថាវិធានការបិទបេសកម្មការទូតនេះគឺជាការចាំបាច់ដើម្បីការពារពលរដ្ឋអាល្លឺម៉ង់ ខណៈដែលប្រទេសអាល្លឺម៉ង់ព្យាយាមប្រមូលពត៌មានបន្ថែមទៀតអំពីការអភិវឌ្ឍន៍នៃស្ថានភាពសន្តិសុខនៅក្នុងប្រទេសទួរគី។ សូមបញ្ជាក់ថាការបិទបេសកម្មក្នុងប្រទេសទួរគីនេះ បានធ្វើឡើងបន្ទាប់ពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅក្នុងទីក្រុងអង់ការ៉ាដែលបានសម្លាប់មនុស្ស ៣៧នាក់។