ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៦
មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ប្រចាំតំបន់បានអោយថាយន្តហោះ៧៣៧ ដឹកអ្នកដំណើរមួយគ្រឿងធ្លាក់នៅពេលព្យាយាមចុះចតនៅព្រលានយន្តហោះ Rostov-on-Don នៅភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍។ យោងតាមទីភ្នាក់ងារសារព័ត៌មានប្រទេសរុស្ស៊ីឲ្យដឹងថាអ្នកដំណើរទាំងអស់នៅលើយន្តហោះស្លាប់។ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់បានឱ្យដឹងថាជើងហោះហើរ Flydubai ៩៨១ ធ្វើដំណើរចេញពីទីក្រុង Dubai ទៅកាន់ Rostov-on-Don ដែលមានសមាជិកអ្នកដំណើរចំនួន ៥៥នាក់។