មនុស្ស ២នាក់ស្លាប់ក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើងក្នុងទីក្រុងអង់ការ៉ា

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦

យោងតាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់ប៉ូលីសស្រីម្នាក់ និងជនស៊ីវិលម្នាក់ទៀតក្នុងទីក្រុងអង់ការ៉ា។ យោងតាមព័ត៌មានបានឲ្យដឹងថាខ្មាន់កាំភ្លើងម្នាក់នេះគឺជាមន្ត្រីប៉ូលិស។ កាសែត Cumhuriyet ឲ្យដឹងថាហេតុការណ៍នេះកើតឡើងនៅក្នុងស្រុក Dikmen នៃរដ្ឋធានីអង់ការ៉ា ប្រទេសទួរគីកាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ។ យោងតាមកាសែត Dogan បានឲ្យដឹងថាខ្មាន់កាំភ្លើងបានបាញ់សម្លាប់ស្រ្តីម្នាក់ដែលជាមិត្តរួមការងារដែលបំរើការនៅនាយកដ្ឋានប្រឆាំងការរត់ពន្ធនិងឧក្រិដ្ឋកម្ម ហើយខ្មាន់កាំភ្លើងក៏បាញ់សម្លាប់ជនស៊ីវិលម្នាក់ដែលកំពុងឈរនៅជិតប៉ូលីសស្រីម្នាក់នេះផងដែរ។ ជនរងគ្រោះទាំង ២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ គួរបញ្ជាក់ផងដែរថាខ្មាន់កាំភ្លើងម្នាក់នេះត្រូវគេរាយការណ៍ថាបានប្រគល់ខ្លួនឱ្យអាជ្ញាធរ។

Turkey Attack 19-03-16