ពួកតាលីបង់អះអាងថាបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់សហរដ្ឋអាមេរិកនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦

យោងតាមរបាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានឲ្យដឹងថាពួកជ្រុលនិយមតាលីបង់បានអះអាងថាពួកគេជាអ្នកបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររប​ស់សហរដ្ឋអាមេរិកមួយគ្រឿងនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ហើយទាហានអាមេរិកទាំងអស់នៅលើឧទ្ធម្ភាគចក្រស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងនៅក្នុងតំបន់ Shawal Manda នៃស្រុក Nad Ali ក្នុងខេត្ត Helmand ដែលជាខេត្តធំបំផុតក្នុងប្រទេសអាហ្វហ្គានីស្ថាន។ រូបថតខាងក្រោមដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយកាសែត Watan Press អះអាងថាជាឧទ្ធម្ភាគចក្រដែលបានបាញ់ទម្លាក់នោះ។ យោងតាមសេចក្តីរាយការណ៍ទាហានចំនួន ៤នាក់នៅលើឧទ្ធម្ភាគចក្រស្លាប់នៅក្នុងហេតុការណ៍ការបាញ់ទម្លាក់នោះដែរ។

Afganistan 19-03-16