ប្រអប់ខ្មៅរបស់យន្តហោះហ្វ្លាយឌូបៃ (Flydubai)​៩៨១ ត្រូវគេបញ្ជូនទៅកាន់ទីក្រុងម៉ូស្គូ

0

ប្រភពព័ត៌មានពីរយទ័រ ចេញផ្សាយថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៦

យោងទៅតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្សី លោក ម៉ាក់ស៊ីម សូកូលូវ បានអោយដឹងថាអប់ខ្មៅ២ របស់យន្តហោះហ្វ្លាយឌូបៃ (Flydubai)​៩៨១ ត្រូវគេរកឃើញ និងបានបញ្ជូនទៅកាន់ទីក្រុង ម៉ូស្គូ។ យន្តហោះហ្វ្លាយឌូបៃ (Flydubai)​ ៩៨១ បានធ្លាក់នៅផ្លូវយន្តហោះហោះឡើងនៅអាកាស​យានដ្ឋានរ៉ូសតូវអនដុននៅពេលវេលាម៉ោង ៣:៥០នាទី ថ្ងៃសៅរ៍ ខណៈដែលធ្វើការព្យាយាមជាលើកទី២ ដើម្បីចុះចតចំពេលដែលមានអាកាសធាតុពិបាកមើលឃើញដោយសារមានភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយអ្នកដំណើរទាំង ៦២នាក់ស្លាប់។ លោក សូកូលូវ បាននិយាយថាយើងបានបញ្ជូនបុគ្គលិក ៨៥០នាក់​ពីក្រសួងស្ថានភាពបន្ទាន់ និងឧបករណ៍បច្ចេកទេសគ្រប់គ្រាន់ប្រមូលសាកសព ហើយដំណើរការនេះនឹងធ្វើឡើងរយៈពេលមួយយប់ ដូច្នេះព្រលានយន្តហោះនេះ​នឹងប្រតិបត្តិការធម្មតាវិញនៅថ្ងៃចន្ទ។ អ្នកជំនាញបាននិយាយថាការបកស្រាយអក្សរសំងាត់​ និងការវិភាគប្រអប់ខ្មៅទាំងពីរ​នឹងចាប់ផ្តើមខណៈដែលការងារផ្ដល់សំណងដល់គ្រួសារជនរងគ្រោះបានដំណើរការរួចទៅហើយ។ ចំណែកសមាជិកក្រុមគ្រួសារនៃជនរងគ្រោះជាច្រើននាក់បានដាក់ផ្កា និងអុជទៀននៅព្រលាន​យន្តហោះ ដើម្បីកាន់ទុក្ខការស្លាប់នេះ។

FlyDubai-1_3597680b FlyDubai-2_3597677b FlyDubai-3_3597674b