ការវាយប្រហារនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុលបណ្តាលអោយមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់

0

ប្រភពព័ត៌មានពី Reuters ចេញថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦

ការបំផ្ទុះមួយបានវាយប្រហារនៅផ្លូវអ៊ីស្ត៊ីក្លាលក្នុងទីក្រុងអ៊ីស្តង់ប៊ុលបណ្តលអោយមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ និមនុស្ស ៣៦នាក់ផ្សេងទៀតរងរបួស។ មូលហេតុនៃការផ្ទុះនេះ មិនទាន់អះអាងថាមូលហេតុអ្វីទេ ប៉ុន្តែសារព័ត៌មាន CNNT បានរាយការណ៍ថា​ហេតុការណ៍នេះ គឺជាការវាយប្រហារគ្រាប់បែកអត្តឃាត ។ ទន្ទឹមនឹងនេះ អភិបាលក្រុម អ៊ីស្តង់ប៊ុល លោក វ៉ាស៊ីប សាហ៊ីន បានអះអាងពីចំនួនអ្នកស្លាប់នៅកន្លែងកើតហេតុដោយកត់សំគាល់ថាអ្នកវាយប្រហារគឺនៅក្នុងចំណោមអ្នកស្លាប់ ហើយមនុស្ស ៣៦នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ ដែរក្នុងចំណោមពួកគេមានជនបរទេស ១២នាក់។ គួរបញ្ជាក់ថាប្រទេសអាឡឺម៉ង់ បានបិទស្ថានទូត និងស្ថានកុងស៊ុល ព្រមទាំងសាលារៀនរបស់ខ្លូននៅក្នុងប្រទេសទួរគីដោយលើកឡើងពីការគំរាមកំហែងសន្តិសុខ ចំណែក សហរដ្ឋអាមេរិកបានព្រមានប្រជាជនរបស់ខ្លូនពីការគំរាមកំហែងដែលបានកើនឡើងពីក្រុមភេរវករនៅទូទាំងប្រទេសទួរគីដោយជុំរុញអោយពួកគេជៀសវាងពីកន្លែងមានហ្វូងមនុស្សច្រើនព្រមទាំងប្រុងប្រយ័ត្ននៅទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពនានា។ ប្រទេសទួរគីជួបប្រទះការវាយប្រហារភេរវកម្ម​ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយមានឧប្បត្តិហេតុចុងក្រោយបំផុតនៅក្នុងទីក្រុងអង់ការ៉ា ដែលបានសម្លាប់មនុស្ស ៣៧នាក់។

Istanbul 20-03-16