ជនសង្ស័យជាភេរវករនៅទីក្រុងប៉ារីសកំពុងរៀបចំផែនការវាយប្រហារជាថ្មីទៀត

0

ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ២០ ខែ​ មីនា ឆ្នាំ ២០១៦

មន្ត្រីបែលហ្ស៊ិកម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យនេះថាជនជាប់ចោទពីបទធ្វើភេរវកម្ម លោក Salah Abdeslam ដែលសង្ស័យ​ថា​បាន​រៀប​ចំ​គម្រោង​វាយប្រហារនៅទីក្រុងប៉ារីសដែលសម្លាប់មនុស្ស ១៣០នាក់ ហើយភេរវកររូបនេះ​ប្រាប់អ្នកស៊ើបអង្កេត​ថារូប​គេ​​កំពុងរៀបចំគម្រោងវាយប្រហារធំមួយទៀតនៅពេលដែលរូបគេត្រូវចាប់ខ្លួននៅជាយក្រុងទីក្រុងព្រុយសែលនៅ​សប្តាហ៍​មុន។ រដ្ឋមន្រ្តីការបរទេស លោក Didier Reynders បានមានប្រសាសន៍នៅទីក្រុងព្រុចសែលក្នុងវេទិកាមួយស្តីពីការប្រឆាំងអំពើភេរវកម្ម​ថាវាអាចក្លាយជាការពិតដោយសារតែយើងបានរកឃើញអាវុធធុនតូច និងអាវុធធុនធ្ងន់ជាច្រើន​នៅក្នុងការស៊ើបអង្កេត​ជាលើក​ដំបូង​ ​ហើយ​យើង​រកឃើញបណ្តាញថ្មីមួយនៅជុំវិញគាត់នៅក្នុងទីក្រុងព្រុចសែល។ លោកបានបន្ថែមថា​អាជ្ញាធរបានរកឃើញ​ជន​សង្ស័យ​​​រាប់​សិប​​នាក់ ហើយគេជឿជាក់ថានៅមានជនសង្ស័យជាច្រើននាក់ផ្សេងទៀតផងដែរ។ ប៉ូលីស INTERLPOL ព្រមានថាការចាប់ខ្លួនលោក Abdeslam ប្រហែលជាជម្រុញឲ្យអ្នកសមគំនិតផ្សេងទៀត​ធ្វើការគេចខ្លួន​ពី​អឺរ៉ុប​ឬ​នៅកន្លែងផ្សេងទៀត។ ទីភ្នាក់ងារប៉ូលីសអន្តរជាតិបានណែនាំឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅ​ច្រកព្រំដែន​សម្រាប់​ប្រទេស​​​ជា​សមាជិក ១៩០របស់ខ្លួន។ គួរបញ្ជាក់ផងដែរថា លោក Abdeslam មានអាយុ ២៦ ឆ្នាំត្រូវចាប់ខ្លួនយកទៅឃុំឃាំងដោយនគរបាលកាលពីថ្ងៃសុក្រកន្លងនេះ​នៅក្នុងផ្ទះរបស់គាត់។ លោក Francois Molins ព្រះរាជអាជ្ញានៅទីក្រុងប៉ារីសបានថ្លែងថាលោក Abdeslam ប្រាប់អាជ្ញាធរ​បែលហ្ស៊ិក​ថារូបលោកមាន​ការ​ជាប់​ពាក់​ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនៅទីក្រុងប៉ារីស​។ លោក Molins បានបន្តទៀតថាលោក Abdeslam និយាយថារូបលោក​បញ្ជូនអ្នកវាយប្រហារដ៏ទៃទៀតមុនពេលដែលគាត់កំពុងផ្លាស់ប្តូរគំនិតដោយបានបោះបង់​អាវ​អត្ត​ឃាតផ្ទាល់ខ្លួនរបស់គាត់ និងរត់គេចខ្លួនត្រឡប់ទៅបែលហ្ស៊ិកវិញ។

Brusel 16-03-16