មនុស្ស ១៣នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរារណ៍ក្នុងប្រទេសអេស្ប៉ាញ

0

ប្រភពព័ត៌មានពី​ CNN ចេញផ្សាយថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស ១៣នាក់ស្លាប់ និង ៣៤នាក់ផ្សេងទៀតរងរបួសនៅពេលដែលរថយន្តក្រុងមួយគ្រឿងដែលកំពុងធ្វើដំណើរនៅលើផ្លូវក្នុងប្រទេសអេស្ប៉ាញបាត់បង់ការគ្រប់គ្រង និងបុកជាមួយរថយន្តមួយគ្រឿងផ្សេងទៀតកាលពីព្រឹកថ្ងៃអាទិត្យនេះបើយោងតាមរដ្ឋាភិបាល Catalonia។ រថយន្ដក្រុងនេះដឹកអ្នកដំណើរចំនួន ៥៧នាក់ដែលមានសញ្ជាតិផ្សេងៗពីគ្នាដែលក្នុងនោះរួមមានទាំងនិស្សិតបរទេសដែលមកផ្លាស់ប្តូរការសិក្សា (exchange program) ផងដែរ។ សិស្សទាំងនោះត្រឡប់មកពីពិធីបុណ្យ Fallas នៅ Valencia និងធ្វើដំណើរទៅកាន់ Barcelona ដែលពួកគេជាសិស្សនៅសាកលវិទ្យាល័យ Catalan ហើយពួកគេជិះលើរថយន្ដក្រុងមួយក្នុងចំណោមរថយន្តក្រុងដឹកសិស្សទាំង៥ ដែលវិលត្រឡប់មកពី Valencia។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Catalan អ្នកស្រី Jordi Jane បានអោយដឹងថាមានអ្នកដំណើរ ៥៧នាក់នៅលើរថយន្តក្រុងនោះ ហើយអ្នកដំណើរទាំងអស់ជាសិស្សនៅសាកលវិទ្យាល័យ Catalan។ មុននេះរបាយការណ៍និយាយថាចំនួនអ្នកស្លាប់ ១៤នាក់ប៉ុន្តែរដ្ឋាភិបាល Catalan និយាយថាសិស្ស ១៣នាក់ស្លាប់ភ្លាមៗនៅក្នុងគ្រោះថ្នាក់នេះ។

Bus Crash 21-03-16