ប្រភពព័ត៌មានពី NHK ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៦
ក្រុមត្រួតពិនិត្យទៅលើសង្រ្គាមស៊ីវិលក្នុងប្រទេសស៊ីរីនិយាយថាការវាយប្រហារតាមអាកាសដ៏ធំក្នុងទីក្រុងរ៉ាកាបានសម្លាប់ប្រជាជនស៊ីវិលយ៉ាងហោចណាស់ ៥៥នាក់រួមទាំងកុមារ ១៣នាក់។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានគ្រប់គ្រងទីក្រុងស៊ីរីភាគខាងជើងដែលជារដ្ឋធានីផ្លូវការរបស់ខ្លួន។ ក្រុមអ្នកអង្កេតការណ៍ស៊ីរីសម្រាប់សិទ្ធិមនុស្សបាននិយាយថាប្រភពពីអាជ្ញាធរសុខាភិបាលនិយាយថាមនុស្សជាច្រើននាក់រងរបួស ហើយចំនួនអ្នកស្លាប់អាចកើនឡើងដោយសារអ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្រុមនេះនិយាយថាការបំផ្ទុះគ្រាប់បែកនេះត្រូវគេរៀបចំឡើងដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី ឬយោធារុស្ស៊ី ខណៈដែលកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រឆាំងស៊ីរី ត្រូវគេអង្កេតពីការបញ្ឈប់បច្ចាមិត្រភាពចាប់តាំង ពីថ្ងៃទី ២៧ ខែកុម្ភៈមក។ ប៉ុន្តែក្រុមរដ្ឋឥស្លាម និងក្រុមមានជាប់ពាក់ព័ន្ធនឹងក្រុមអាល់ កៃដា គឺក្រុមរណសិរ្សនូស្រា មិនបានត្រូវគ្របដណ្តប់ដោយបទឈប់បាញ់ទេ។ ទន្ទឹមនឹងនេះ នៅតែមានអ្នកសង្កេតការណ៍និយាយថា បទឈប់បាញ់គ្នានេះ អាចត្រូវចោទជាសំណួរប្រសិនបើការស្លាប់ និងរបួសជនស៊ីវិលនៅតែបន្តកើនឡើ៕