មនុស្សស្លាប់ដោយការបំផ្ទុះគ្រាប់បែកនៅប៊ែលហ្សិកកើនដល់ ៣៤នាក់ និងរបួសជាង ១៣០នាក់

0

បាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០១៦

ការវាយប្រហារនៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិក កាលពីប៉ុន្មានម៉ោងមុននេះ បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ៣៤នាក់ និង ជាង ១៣០នាក់រងរបួសស្របពេលដែលតំបន់អឺរ៉ុបស្ទើរទាំងមូលហាក់ស្ថិតនៅក្នុងភាពអាសន្ននៃការវាយប្រហារដោយភេរវកម្ម។ ប្រទេសអឺរ៉ុបមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្រុមរដ្ឋអ៊ីស្លាម IS បានប្រកាសពង្រឹងសន្តិសុខកម្រិតខ្ពស់ ជាពិសេសនៅតាមតំបន់ព្រំដែន អាកាសយានដ្ឋាន ចំណតរថយន្ត ស្ថានីយ៍រថភ្លើង និងទីប្រជុំជនសំខាន់ៗ ដែលអាចនឹងរងការគំរាមកំហែងគ្រប់ពេលវេលា។ នេះជាការវាយប្រហារដ៏ធំមួយទៀតបន្ទាប់ពីវាយប្រហារនៅប៉ារីសដែលសម្លាប់មនុស្ស ១៣០នាក់ និងជាទង្វើរបស់ ក្រុមរដ្ឋអីុស្លាម IS៕

Brussel 22-03-16