ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៦
ព្រះរាជអាជ្ញាសហព័ន្ធប្រទេសបែលហ្ស៊ិកឲ្យដឹងថាជនវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុងព្រុសសែល Ibrahim El Bakraoui បានបន្សល់ទុកលិខិតមួយច្បាប់នៅលើកុំព្យូទ័រដែលរកឃើញនៅក្នុងធុងសំរាមក្នុងអំឡុងពេលការវាយឆ្មក់របស់ក្រុមប៉ូលីសកាលពីសប្តាហ៍មុននេះ។ ជនភេរវករនេះបានសរសេរថាគាត់មិនមានសុវត្ថិភាព មិនដឹងថាត្រូវធ្វើអ្វី និងខ្លាចជាប់ពន្ធនាគារ។ ព្រះរាជអាជ្ញាសហព័ន្ធ លោក Frederic Van Leeuw និយាយថា Ibrahim El Bekraoui បំផ្ទុះខ្លួនឯងនៅព្រលានយន្តហោះ Zaventem ទីក្រុងព្រុសសែលកាលពីថ្ងៃអង្គារ។