បុរសជនជាតិជប៉ុនម្នាក់ដែលមានបំណងចូលរួមជាមួយក្រុម ISIS ត្រូវបានចាប់ខ្លួនក្នុងប្រទេសទួរគី

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៦

ទីភ្នាក់ងារសារព័ត៌មាន Dogan រាយការណ៍ថាប្រទេសទួរគីបានឃុំខ្លួនបុរសជនជាតិជប៉ុនម្នាក់នៅភាគខាងត្បូងនៃប្រទេសពីបទសង្ស័យថាព្យាយាមឆ្លងកាត់ព្រំដែនទៅក្នុងប្រទេសស៊ីរីដើម្បីចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម IS។ បុរសវ័យក្មេងដែលមានអាយុ ២៤ឆ្នាំដែលគេដាក់ឈ្មោះ M.M. ត្រូវឃុំខ្លួនកាលពីថ្ងៃអង្គារនៅក្នុងស្រុកនីស៊ីប (Nizip) ភាគខាងត្បូងទីក្រុង Gaziantep ជិតព្រំដែនស៊ីរី។ យោងតាមសារព័ត៌មាន AFP គាត់បានសារភាពថាគាត់ចង់ធ្វើដំណើរទៅប្រទេសស៊ីរីបន្ទាប់ពីទទួលបានការទាក់ទងពីជនដែលមិនបញ្ចេញឈ្មោះតាមរយៈទូរស័ព្ទ។ បុរសជនជាតិជប៉ុនដែលត្រូវគេឃុំខ្លួនក្នុងអំឡុងពេលត្រួតពិនិត្យដោយកងរាជអាវុធហត្ថប្រទេសទួរគី នឹងត្រូវនិរទេសចេញពីប្រទេសទួរគីត្រឡប់ទៅប្រទេសជប៉ុនវិញបន្ទាប់ពីការស៊ើបអង្កេត។