ប្រភពព័ត៌មានពី Taiwan’s news ចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦
ប៉ូលីសបានបង្កើនសន្តិសុខក្នុងព្រលានយន្តហោះអន្តរជាតិ តៃយ័ន កោះតៃវ៉ាន់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកនៅព្រលានយន្តហោះទីក្រុងព្រុយសែល និងស្ថានីយ៍រថភ្លើងក្រោមដីដែលបណ្តាលអោយមនុស្សប្រមាណ ៣០នាក់ស្លាប់ ។ សមាជិកក្រុម Swat ប្រដាប់អាវុធបង្កើនការល្បាតរបស់ពួកគេនៅព្រលានយន្តហោះក្នុងករណីនៃការសង្គ្រោះបន្ទាន់ណាមួយ ហើយពួកគេបានចាត់វិធានការក្នុងការតាមដានគ្រប់ជ្រុងជ្រោយនៅព្រលានយន្តហោះ។ គួរបញ្ជាក់ថាព្រលានយន្តហោះនេះបានបង្កើនវិធានត្រួតពិនិត្យដើម្បីធ្វើឱ្យប្រាកដថា គ្មានវត្ថុបង្ករគ្រោះថ្នាក់នៅក្នុងវ៉ាលីសរបស់ភ្ញៀវទេសចរ ហើយសត្វសុនខរបស់ប៉ូលីសដើរល្បាតជាមួយប៉ូលីសក្នុងគោលបំណងដើម្បីពិនិត្យមើលគ្រប់វ៉ាលីសទាំងអស់។