ប្រទេសទួរគីឃុំខ្លួនមនុស្សចំនួន​ ១៣នាក់រួមទាំងអ្នកពាក់ព័ន្ធនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS

0

ប្រភពព័ត៌មានពី NHK ចេញផ្សាយថ្ងៃទី ២៤​ ខែមីនា ឆ្នាំ​២០១៦

អាជ្ញាធរសន្តិសុខប្រទេសទួរគីរាយការណ៍ថាពួកគេបានឃុំខ្លួនមនុស្សយ៉ាងហោច ១៣នាក់ ហើយជនសង្ស័យទាំងនោះរួមមានអ្នកដែលមានទំនាក់ទំនងទៅនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ទីភ្នាក់ងារព័ត៌មានក្នុងស្រុកបាននិយាយថាមនុស្ស ៣នាក់រួមទាំងជនជាតិស៊ីរី និងជនជាតិអ៊ីរ៉ាក់​ត្រូវចាប់ខ្លួនក្នុងទីក្រុងអ៊ីស្តង់ប៊ុល ហើយពួកគេត្រូវគេចោទប្រកាន់លើករណីគ្រោង​វាយប្រហារលើគោលដៅជាច្រើនរួមទាំងអគ្គកុងស៊ុលមួយនៅប្រទេសអាល្លឺម៉ង់ និងសាលារៀន។​ ដោយឡែកនៅភាគអាគ្នេយ៍ខេត្តហ្គាហ្សៀនតេប អាជ្ញាធរបានឃុំខ្លួនមនុស្សប្រមាណ ១០នាក់ដែល​មានទំនាក់ទំនងជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម ហើយជនសង្ស័យ​ព្យាយាមធ្វើដំណើរចូលទៅ​ក្នុងប្រទេសទួរគីដោយខុសច្បាប់ពីប្រទេសស៊ីរី ដែលជនសង្ស័យម្នាក់ក្នុងចំណោមនោះ​មានឧបករណ៍បំផ្ទុះសំរាប់ការវាយប្រហារអត្តឃាត។ គួរបញ្ជាក់ថាមនុស្សប្រមាណ ១៨០នាក់​ត្រូវសម្លាប់ក្នុងការវាយប្រហារភេរវកម្មក្នុងប្រទេសទួរគីក្នុងរយៈពេល ៦ខែចុងក្រោយនេះ ។

Turkey 24-03-16