ការិយាល័យអន្តោប្រវេសន៍ថៃអំពាវនាវអោយមានការត្រួតពិនិត្យយ៉ាងតឹងរឹងលើអ្នកធ្វើដំណើរទាំងអស់បន្ទាប់ពីការវាយប្រហារក្នុងប្រទេសបែលហ្ស៊ិក

0

ប្រភពព័ត៌មានពី Thaivisa News ចេញផ្សាយថ្ងៃទី ២៤​ ខែមីនា ឆ្នាំ២០១៦

ស្នងការការិយាល័យអន្តោប្រវេសន៍ជំរុញឱ្យយុត្តាធិការទាំងអស់ត្រួងពិនិត្យយ៉ាងតឹងរឹងលើអ្នកធ្វើដំណើរទាំងអស់ដែលធ្វើដំណើរចូល និងចេញពីប្រទេសថៃ។ លោក ណាថាថន ផ្រូសូនតន ស្នងការការិយាល័យអន្តោប្រវេសន៍និយាយថាលោកបានណែនាំដល់មន្ត្រីថៃ អោយធ្វើការសំរបសំរួលជាមួយក្រុមមន្ត្រីបែលហ្ស៊ិកដើម្បីកំណត់ថាតើជនសង្ស័យក្នុងការវាយប្រហារភេរវកម្មថ្មីនៅប្រទេសប៊ែលហ្សិក ធ្លាប់បានធ្វើដំណើរចូលក្នុងប្រទេសថៃឬទេ។ ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យរបស់ប៉ូលិសថៃអំពាវនាវអោយធ្វើការស៊ើបការណ៍រួមគ្នាលើគេហទំព័រទេសចរណ៍រវាងយុត្តាធិការនានាដើម្បីធ្វើការត្រួតពិនិត្យជនបរទេសអោយមានភាពប្រសើរជាងមុន។

Thailand 25-03-16