នាយករដ្ឋមន្រ្តីទួរគីនិយាយថាប្រទេសទួរគីគឺជាដៃគូតែមួយគត់របស់អឺរ៉ុបសម្រាប់សន្តិសុខក្នុងតំបន់

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី​២៣​​ ខែមីនា ឆ្នាំ២០១៦

នាយករដ្ឋមន្រ្តីទួរគី លោក អាមិត ដាវុតូក្លូ (Ahmet Davutoglu) និយាយថាតំបន់អឺរ៉ុប​មិនមានដៃគូផ្សេងទៀតក្រៅពី​ប្រទេសទួរគីទេ ដើម្បីផ្តល់សន្តិសុខក្នុងតំបន់ ហើយលោក​នៅតែនិយាយដដែលៗពីតម្រូវការសម្រាប់តំបន់​សុវត្ថិភាព​នៅក្នុង​ប្រទេសស៊ីរី។ លោក ដាវុតូក្លូ បានធ្វើសេចក្តីថ្លែងការណ៍នេះ ប​ន្ទាប់ពីការបំផ្ទុះ​គ្រាប់បែក​​​​អត្តឃាតនៅព្រលាន​យន្តហោះទីក្រុងព្រុយសែល និងនៅរថភ្លើងក្រោមដីដែលបានសម្លាប់​មនុស្សជាង ៣០នាក់។ លោកប្រាប់សមាជិកនៃបក្សកាន់អំណាចរបស់លោកក្នុងទីក្រុងអង់ការ៉ាថាតំបន់អឺរ៉ុបគួរតែស្វែងរកសន្តិសុខនៅក្នុងដំណោះស្រាយ​បណ្តោះអាសន្ន ឬ ប្រតិបត្ដិការដែលមា​នស្រា​ប់។ លោកបានបន្តថាថ្ងៃដែលប្រទេសក្នុងពិភពលោកមិនមើលឃើញពីភាពខុសគ្នា​រវាងគណបក្សពលករឃើដ និងក្រុមរដ្ឋអ៊ីស្លាមតំបន់អឺរ៉ុបនឹងក្លាយជាកន្លែងមានសុវត្ថិភាព​សំរាប់ពួកគេ ហើយសន្តិសុខតំបន់អឺរ៉ុបចាប់ផ្តើមពីប្រទេសទួរគីជាតំបន់ដែលមានសុវត្ថិភាព ។

Turkey 25-03-16