មនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់ក្នុងការវាយប្រហាររបស់ក្រុម ISIS ចំនួន ៣លើកក្នុងប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៦

យោងតាមសារព័ត៌មាន Reuters​ បានឲ្យដឹងថាការវាយប្រហារដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ៣នាក់មកលើប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយកន្លែងនៅភាគខាងត្បូងក្រុងអាដេន (Aden) ប្រទេសយេម៉ែនដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មទាំង ៣លើកនេះ។