ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៦
ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបានសម្លាប់យុទ្ឋជនក្រុមរដ្ឋអ៊ីស្លាម ISIS ជាង ៧៥នាក់ក្នុងអំឡុងពេលវាយប្រហារតាមអាកាសនៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន Sky News Arabia កាលពីថ្ងៃសុក្រ។ ការវាយប្រហារតាមអាកាសបានធ្វើឡើងនៅ Kirkuk និង Nineveh ភាគខាងជើងប្រទេសអ៊ីរ៉ាក់។ យោធារបស់ប្រទេសនេះបានឱ្យដឹងថាពួកគេបានបើកការវាយលុកដើម្បីរំដោះ Mosul មកវិញដែលជាទីក្រុងធំបំផុតទីពីរក្នុងប្រទេសនេះ។