ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៦
ការស៊ើបអង្កើតលើករណីការវាយប្រហារក្នុង Brussels និង Paris កើនឡើងជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសបែកអ៊ឺរ៉ុបផ្សេងទៀត ជាមួយនឹងបុរសម្នាក់ត្រូវបានជាប់សង្ស័យពីបទផលិតឯកសារអត្តសញ្ញាណក្លែងក្លាយជាច្រើនសម្រាប់ភេរវករត្រូវបានចាប់ខ្លួនក្នុងប្រទេសអ៊ីតាលី។ បុរសវ័យ ៤៤ឆ្នាំម្នាក់មានឈ្មោះថា Djamal Eddine Ouali ត្រូវបានឃាត់ខ្លួនដោយភ្នាក់ងារប្រឆាំងភេរវកម្មអ៊ីតាលី General Investigations and Special Operations Division (DIGOS) យោងតាមសេចក្តីរាយការណ៍ពី Reuters។ ជនសង្ស័យគឺមានប្រភពមកពីអាលហ្សេរ៉ី (Algerian) ។ ការចាប់ខ្លួនធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅទីក្រុងតូចមួយក្នុង Bellizi ប៉ែកខាងត្បូងនៃប្រទេសអ៊ីតាលី។ មន្រ្តីប៉ូលីសថ្លែងថាដីការចាប់ខ្លួនអន្តរជាតិត្រូវបានធ្វើឡើងកាលពីខែមករាសម្រាប់ចាប់ខ្លួន Ouali។ Ouali គឺជាជនសង្ស័យមួយរូបដែលមានចំណែកក្នុងបណ្តាញបទឧក្រិដ្ឋដែលបានផលិតឯកសារក្លែងក្លាយជាច្រើនដើម្បីបញ្ចូនមនុស្សចំណាកស្រុកខុសច្បាប់ នេះយោងតាមការអះអាងរបស់ភ្នាក់ងារសារព័ត៌មាន AGI របស់អ៊ីតាលី។ លោកត្រូវបានគេសួរចម្លើយនៅក្នុងពន្ធនាគារក្នុងតំបន់ Salerno កាលពីថ្ងៃអាទិត្យ ប៉ុន្តែលោកបានប្រើសិទ្ធិដោយរក្សាភាពស្ងៀមស្ងាត់ ក្រុម AGI បានបន្ថែមទៀតថាបន្ទាប់ពីមានការសួរចម្លើយនោះ ចៅក្រមស៊ើបអង្កេតបានសម្រេចដីការចាប់ខ្លួន និងការកសាងសំណុំរឿងរបស់ជនសង្ស័យបញ្ចូនទៅបែលហ្ស៊ិក។ ការបញ្ចូនជនសង្ស័យរួមដៃជាមួយភេរវករត្រូវបានបញ្ចូនទៅកាន់ប្រទេសប៊ែលហ្សិកនៅថ្ងៃបន្ទាប់ នេះដោយយោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីប៉ូលីស។ ពេលនេះអាជ្ញាធរក៏បានព្យយាមស្វែងរកថាតើជនសង្ស័យបានចូលមកនៅក្នុងប្រទេសអ៊ីតាលីដោយរបៀបណា ក៏ដូចជាធ្វើការឆែករកបណ្តាញទំនាក់ទំនងរបស់ជនសង្ស័យជាមួយបទឧក្រិដ្ឋផ្សេងៗ និងបណ្តាញជាមួយភេរវករផ្សេងៗទៀតផងដែរ។ យោងតាមការត្រួតពិនិត្យ លោក Ouali បានរស់នៅក្នុងតំបន់ Salerno រយៈពេលប្រហែលជាពីរខែ។ គាត់បានរៀបការជាមួយស្ត្រីម្នាក់ដែលកំពុងពរពោះជិតដល់ពេលសម្រាលផងដែរ នេះបើយោងតាមការបញ្ជាក់ពី AGI ។ យោងតាមប្រភពរាយការណ៍ផ្សេងទៀតបានឲ្យដឹងថាឈ្មោះរបស់ Ouali ត្រូវបានគេរកឃើញក្នុង Apartment នៅ Brussels កាលពីខែតុលាឆ្នាំមុនជាមួយនឹងរូបថតឌីជីថលរាប់រយសន្លឹកត្រូវបានឃើញបន្ថែមពីលើឯកសារក្លែងបន្លំដូចជាលិខិតឆ្លងដែនជាមួយនឹងសម្ភារៈជាច្រើនសម្រាប់ផលិតឯកសារផងដែរ។ រូបថត៣សន្លឹករបស់ភេរវកររៀបគម្រោងការធ្វើភេរវកម្មកាលពីខែវិច្ឆិកា ក៏ដូជារូបថតរបស់ Najim Laachraoui រូបថតការបោកគ្រាប់បែកអត្តឃាតនៅការយាន្តដ្ឋាន Brussels ត្រូវបានរកឃើញក្នុងចំណោមរូបថតជាច្រើននោះ។